Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន៖ ទោះអ្នកណាកាន់អំណាចក៏ដោយ អាមេរិកនៅតែជា “សត្រូវធំបំផុត” របស់កូរ៉េខាងជើង

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានហៅសហរដ្ឋអាមេរិកថាជា “សត្រូវធំបំផុត” ហើយបាននិយាយថា គោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកូរ៉េខាងជើងនឹងមិនផ្លាស់ប្តូរទេទោះអ្នកណាឡើងកាន់អំណាចក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយថា ថ្លែងក្នុងសមាជគណបក្សនៅទីក្រុងព្យុងយ៉ាង ប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន នឹងចូលកាន់តំណែង លោក គីម បាននិយាយថា ការទម្លាក់ចោលគោលនយោបាយអរិភាពទាំងនោះ នឹងក្លាយជាគន្លឹះសម្រាប់ទំនាក់ទំនងកូរ៉េខាងជើង-សហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍របស់ KCNA បានឲ្យដឹងថា លោក គីម និយាយថា “សកម្មភាពនយោបាយការបរទេសរបស់យើង គួរតែផ្តោតនិងបង្វែរទៅលើការជម្នះសហរដ្ឋអាមេរិកដែលជាសត្រូវដ៏ធំបំផុត និងជាឧបសគ្គចម្បងចំពោះការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតរបស់យើង”។

ដោយប្តេជ្ញាពង្រីកទំនាក់ទំនងជាមួយកងកម្លាំងប្រឆាំងចក្រពត្តិនិយមនិងកងកម្លាំងឯករាជ្យ លោកគីមបាននិយាយថា “មិនថានរណាជាអ្នកកាន់អំណាចនៅអាមេរិកទេ ធម្មជាតិពិតរបស់សហរដ្ឋអាមេរិកនិងគោលនយោបាយជាមូលដ្ឋានរបស់ខ្លួនចំពោះប្រទេសកូរ៉េខាងជើង មិនដែលផ្លាស់ប្តូរឡើយ”។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការអត្ថាធិប្បាយភ្លាមៗណាមួយពីក្រសួងការបរទេសសហរដ្ឋអាមេរិកទេ ហើយអ្នកនាំពាក្យយុទ្ធនាការរបស់លោក បៃដិន ក៏បដិសេធធ្វើអត្ថាធិប្បាយដែរ។

ការកត់សម្គាល់នេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកគីមកំពុងរិះរកមធ្យោបាយដើម្បីបន្តទំនាក់ទំនងអន្តរកូរ៉េ និងប្តេជ្ញាពង្រីកទំនាក់ទំនងការទូតនៅក្នុងសុន្ទរកថាទៅកាន់សមាជ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ លោក គីម ជុងអ៊ុន បង្ហាញឯកសណ្ឋានយោធាពណ៌សថ្មីជាលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម