ព័ត៌មានអន្ដរជាតិ
រោគសញ្ញាជំងឺកូវីដដែលកើតជាទូទៅចំពោះកុមារ ខុសពីមនុស្សពេញវ័យ
ខណៈអត្រាឆ្លងវីរុសកូរ៉ូណាលើកុមារ កំពុងកើនឡើងយ៉ាងខ្លាំងនៅទូទាំងប្រទេសអង់គ្លេស រោគសញ្ញាដែលអាចកើតមានចំពោះកុមារគឺខុសគ្នាទៅនឹងមនុស្សពេញវ័យ។
ថ្វីបើកុមារមានហានិភ័យតិច នៅពេលនិយាយអំពីផលវិបាកនៃវីរុសនេះក៏ដោយ មានករណីមួយចំនួនដែលអ្នកជំងឺវ័យក្មេងត្រូវការការព្យាបាលនៅមន្ទីរពេទ្យ។

ចំពោះមនុស្សពេញវ័យ រោគសញ្ញាចម្បងគឺឡើងកម្តៅខ្លាំង ក្អកនិងលែងដឹងរសជាតិនិងក្លិន។ ហើយមនុស្សពេញវ័យដែលឈឺយូរក៏មានរោគសញ្ញាដូចជាឈឺក្បាល អស់កម្លាំង វិលមុខនិងមានបញ្ហាខួរក្បាលផងដែរ ប៉ុន្តែសញ្ញាសំខាន់ៗចំពោះកុមារគឺខុសគ្នាបន្តិចបន្តួច។
យោងតាមទិន្នន័យពី ZOE Symptom Tracker App បានឲ្យដឹងថា ភាពអស់កម្លាំងត្រូវបានចុះបញ្ជីថាជារោគសញ្ញាសំខាន់មួយក្នុងចំណោមកុមារដែលផ្ទុកវីរុសកូរ៉ូណា។ លើសពីនេះ កុមារក៏ឈឺក្បាល ឈឺបំពង់កនិងបាត់បង់ចំណង់អាហារផងដែរ។
ឈឺក

យោងទៅតាមកម្មវិធីតាមដានរោគសញ្ញានេះបានឲ្យដឹងថា ៣៨ភាគរយនៃកុមារកើតកូវីដបានរាយការណ៍ថា ឈឺបំពង់ក។
ការបាត់បង់ចំណង់អាហារ

ទិន្នន័យបានបង្ហាញថា ៣៥ភាគរយនៃកុមារដែលកើតកូវីដត្រូវបានគេរាយការណ៍ថា ទទួលរងនូវបញ្ហាបាត់បង់ចំណង់អាហារ។
យោងតាមគ្រូពេទ្យបានឲ្យដឹងថា ទារកអាយុតិចជាងមួយឆ្នាំដែលធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ ទំនងជាទទួលរងនូវរោគសញ្ញានេះ។
អ្នកឯកទេសខាងគ្រូពេទ្យកុមារបានណែនាំឲ្យមាតាបិតា ព្យាយាមបំបែកអាហាររបស់កូនឲ្យទៅជាចំណែកតូចៗ ផ្តល់អាហារឲ្យពួកគេតិចតួចហើយប្រសិនបើអាចធ្វើទៅបាន ផ្តល់អាហារនៅពេលពួកគេមិនស្រួលខ្លួន។
គ្រុនក្តៅ

គ្រុនក្តៅក៏ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់ចំពោះកុមារដែលសង្ស័យថាមានវីរុសកូរ៉ូណាផងដែរ។
ចំពោះមនុស្សធំនិងកុមារដែលមានអាយុលើសបីខែ កម្តៅលើ៣៧អង្សារត្រូវបានចាត់ទុកថាខ្ពស់។
ចំពោះកុមារនិងទារកដែលមានសីតុណ្ហភាពខ្ពស់ NHS បានណែនាំថា ទារកគួរតែទទួលបានជាតិរាវឲ្យបានច្រើនដូចជាទឹកដោះម្តាយឬទឹកដោះគោ។
ទោះបីជាកូនរបស់អ្នកមិនស្រេកទឹកក៏ដោយ ចូរព្យាយាមឲ្យពួកគេផឹកតិចៗដើម្បីរក្សាកម្រិតជាតិរាវនៅក្នុងខ្លួនពួកគេឲ្យបានខ្ពស់។
ឈឺក្បាល

យោងតាមកម្មវិធី ZOE Symptom Tracker បានឲ្យដឹងថា កុមារចំនួន៥៣ភាគរយបានរាយការណ៍ថា មានអាការៈឈឺក្បាលបន្ទាប់ពីធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។
សាស្រ្តាចារ្យ Anne MacGregor និយាយថា កុមារដែលឈឺក្បាលច្រើនតែទទួលរងបញ្ហាក្រពះក្នុងពេលតែមួយ ហើយបានណែនាំឪពុកម្តាយឲ្យសួរកូនថា តើក្បាលរបស់ពួកគេឈឺដែរឬទេប្រសិនបើពួកគេត្អូញត្អែរពីការឈឺបំពង់ក។
អស់កម្លាំង

ភាគច្រើននៃកុមារដែលកើតកូវីដបានរាយការណ៍ថា អស់កម្លាំង។
ទិន្នន័យបង្ហាញថា កុមារចំនួន៥៥ភាគរយបានទទួលរងពីរោគសញ្ញាចុះខ្សោយ។ កុមារដែលទើបចេះដើរក៏អាចងាយនឹងឆាប់ខឹងនិងយំច្រើនផងដែរ។
ភាពអស់កម្លាំងក៏ត្រូវបានចុះបញ្ជីថាជារោគសញ្ញាយូរអង្វែងចំពោះមនុស្សពេញវ័យផងដែរ។
មនុស្សពេញវ័យជាច្រើនបាននិយាយថា ពួកគេអស់កម្លាំងរយៈពេលច្រើនសប្តាហ៍ឬរាប់ខែបន្ទាប់ពីពួកគេជាសះស្បើយពីជំងឺកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


