ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីក្រូអាតថា អាមេរិក និងណាតូ កំពុងធ្វើសង្គ្រាមប្រូកស៊ីប្រឆាំង រុស្ស៊ី លើទឹកដី អ៊ុយក្រែន
ប្រធានាធិបតីប្រទេសក្រូអាតលោក Zoran Milanovic បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Vukovar ភាគខាងកើតរបស់ប្រទេសថា សហរដ្ឋអាមេរិក និងអង្គការណាតូកំពុងធ្វើសង្គ្រាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ីនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ។

ទីភ្នាក់ងារសារព័ត៌មាន HINA របស់ប្រទេសក្រូអាតបានដកស្រង់សម្តីលោក Milanovic ថា “ទីក្រុងវ៉ាស៊ីនតោន និងណាតូកំពុងយកទឹកដីអ៊ុយក្រែន ធ្វើសង្រ្គាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ី ហើយលោកមើលឃើញថា វាគ្មានន័យអ្វីឡើយក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុងមូស្គូនោះ” ។
លោក Milanovic បានបន្តទៀតថា “ពួកគេកំពុងមានផែនការផ្លាស់ប្តូរពីសង្រ្គាមមួយទៅសង្រ្គាមមួយ ដូច្នេះសភាក្រូអាតមិនគាំទ្រសំណើរបស់រដ្ឋាភិបាលក្នុងការផ្តល់ឱកាសហ្វឹកហ្វឺនដល់យោធាអ៊ុយក្រែននៅក្នុងសាធារណរដ្ឋរបស់យើងនោះទេ ។

លោកប្រធានាធិបតីបញ្ជាក់ថា ការហ្វឹកហ្វឺនដល់ទាហានអ៊ុយក្រែននៅលើទឹកដីក្រូអាត ជាពិសេសនៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត នឹងបង្កឲ្យមានផលវិបាកដ៏គ្រោះថ្នាក់ ហើយក៏ធ្វើឲ្យសង្គ្រាមកាន់តែអូសបន្លាយពេលផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាមានរយៈជាង ១០ ខែហើយ ។ បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី ជាពិសេសគឺបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ សមយុទ្ធរួម រុស្ស៊ី-បេឡារុស កំពុងបង្កការភ័យខ្លាចដល់ប្រជាជននៅតំបន់ ភាគខាងជើង អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


