Connect with us

ព័ត៌មានអន្ដរជាតិ

សមយុទ្ធរួម រុស្ស៊ី-បេឡារុស កំពុងបង្កការភ័យខ្លាចដល់ប្រជាជននៅតំបន់​ភាគខាងជើង អ៊ុយក្រែន

បានផុស

នៅ

សមយុទ្ធរួមដែលបានគ្រោងទុករវាងកងកម្លាំងរុស្ស៊ី និងបេឡារុស កំពុងបង្កើនការព្រួយបារម្ភនៅតំបន់ Chernihiv ដែលជាតំបន់ភាគខាងជើងរបស់ប្រទេសអ៊ុយក្រែន ជាប់ព្រំដែនប្រទេសបេឡារុស ។

ក្រសួងការពារជាតិនៃប្រទេសបេឡារុសបានប្រកាសថា ប្រទេសទាំងពីរនឹងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាស្ដីពីការការពារធម្មជាតិប៉ុណ្ណោះ ចាប់ពីថ្ងៃចន្ទនេះដល់ថ្ងៃទី ១ ខែកុម្ភៈ ។

ពាក់ព័ន្ធនឹងសមយុទ្ធនេះដែរ ស្ត្រីជនជាតិអ៊ុយក្រែនវ័យ ៤០ ឆ្នាំម្នាក់បានសម្តែងការភ័យខ្លាចយ៉ាងខ្លាំង ហើយលោកស្រីសង្ឃឹមថា កងកម្លាំងប្រទេសរបស់លោកស្រីនឹងការពារតំបន់ Chernihiv ដើម្បីកុំឲ្យកងកម្លាំងរុស្ស៊ីឆ្លងកាត់ព្រំដែនបេឡារុសចូលមកដែនដីអ៊ុយក្រែនម្តងទៀត ។

ចំណែកបុរសវ័យ ៧៤ ឆ្នាំម្នាក់បាននិយាយថា វាមិនសមហេតុផលសោះ ដែលប្រធានាធិបតីបេឡារុសលោក Alexander Lukashenko នឹងអនុញ្ញាតឲ្យកងកម្លាំងប្រទេសរបស់គាត់វាយប្រហារអ៊ុយក្រែន បន្ទាប់ពីផ្ទុះការលុកលុយរបស់រុស្ស៊ីលើទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។

អ្នកស្រុកមួយចំនួនត្រូវបានគេមើលឃើញថា កំពុងចាក់សាំងសម្រាប់រថយន្តរបស់ពួកគេនៅស្ថានីយ៍ប្រេងឥន្ធនៈក្នុងករណីដែលពួកគេត្រូវជម្លៀសចេញ ដោយសារពួកគេចង់ទៅទីតាំងដែលមានសុវត្ថិភាព ប្រសិនបើបេឡារុស និងរុស្ស៊ីបើកការវាយប្រហារណាមួយ ។

ក្រោយ​ពី​បាន​ដឹង​ពី​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នាតាមការ​គ្រោង​ទុក​នៅ​លើ​បណ្ដាញ​សង្គមហើយ អ្នកស្រុក​បាន​ចាប់​ផ្ដើម​ត្រៀម​ខ្លួន​​ជា​ថ្មី​ម្ដង​ទៀត ដោយអ្នកខ្លះ​បានរៀបចំលិខិតឆ្លងដែនដាក់ក្នុងកាបូប រៀបចំសម្លៀកបំពាក់រដូវរងា ឆ្នាំងសាកទូរស័ព្ទ និង​របស់របរ​ចាំបាច់​មួយចំនួនទៀតផងដែរ ​៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ទីបំផុត រុស្ស៊ី ក្ដោបក្ដាប់បានទីក្រុងរ៉ែអំបិលរបស់ អ៊ុយក្រែន ទាំងស្រុងហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម