Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេសហ្គាបុង គាំងបេះដូងស្លាប់ ពេលកំពុងប្រជុំ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសហ្គាបុង បានទទួលមរណភាពកាលពីថ្ងៃសុក្រទី២០ខែមករា ដោយសារគាំងបេះដូង អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់ប្រទេស។

លោក Michael Moussa Adamo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Michael Moussa Adamo ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី Ali Bongo ធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក។

ប្រភព​រដ្ឋាភិបាល​​បាន​ប្រាប់ AFP ថា លោក Moussa Adamo បានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ​យោធា ថ្វីបើមាន​ការ​ខិតខំ​ប្រឹងប្រែង​ពី​ក្រុម​ជំនាញ​ដើម្បី​សង្គ្រោះ​ជីវិត​គាត់​ក៏​ដោយ។

លោក Michael Moussa Adamo

លោក Moussa Adamo អាយុ៦២ឆ្នាំ បានធ្វើការជាមួយលោក Bongo អស់រយៈពេលជាង២ទសវត្សរ៍។ គាត់ត្រូវបានតែងតាំងជាអគ្គសេនាធិការរបស់លោក Bongo នៅពេលគាត់ជារដ្ឋមន្ត្រីការពារជាតិហ្គាបុងក្នុងឆ្នាំ២០០០ ហើយបានក្លាយជាទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០០៩។

លោក Moussa Adamo បានបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់ប្រទេសហ្គាបុងប្រចាំសហរដ្ឋអាមេរិកនៅចន្លោះឆ្នាំ២០១០ដល់២០២០, ធ្វើជារដ្ឋមន្ត្រីការពារជាតិចន្លោះឆ្នាំ២០២០ដល់ឆ្នាំ២០២២ និងជារដ្ឋមន្ត្រីការបរទេសចាប់តាំងពីខែមីនាឆ្នាំមុនមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ្នកកាសែតអាមេរិក គាំងបេះដូងស្លាប់ ក្នុងកីឡដ្ឋានកាតា អំឡុងការប្រកួត អាហ្សង់ទីន-ហូឡង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម