ព័ត៌មានអន្ដរជាតិ
ស្ត្រីកែកុនមុខមាត់ម្នាក់ ត្រៀមបំបែកកំណត់ត្រាចង្កាវែង និងមុតជាងគេលើលោក
យោងតាមប្រភពពីសារព័ត៌មាន The Sun បានបង្ហាញពីរឿងរ៉ាវរបស់ស្ត្រីជនជាតិប៊ុលហ្គារីម្នាក់ ឈ្មោះ Andrea Ivanova អាយុ ២៥ ឆ្នាំចង់បំបែកកំណត់ត្រាមានចង្កាវែង និងមុតជាងគេលើពិភពលោក។

បន្ថែមពីលើបបូរមាត់ Andrea ពីមុនបានបង្កើនទំហំសុដន់របស់នាងពី ៧៥C ទៅ ៧៥E ហើយគ្រោងនឹងធ្វើឲ្យវាកាន់តែធំលើសនេះទៀត។ ស្រ្តីរូបនេះក៏ប្រាថ្នាចង់មើលទៅដូចតុក្កតា Barbie ហើយមើលទៅខុសប្លែកពីគេទាំងស្រុង បន្ទាប់ពីបានចូលទៅក្រោមកាំបិត និងបូមបបូរមាត់ដ៏ធំដោយការចាក់ប្រចាំខែ ខណៈពេលនេះ នាងកំពុងត្រៀមបំបែកកំណត់ត្រាចង្កាវែង និងមុតជាងគេលើលោក។
ទោះបីជាយ៉ាងណា នាងក៏ត្រូវបានគ្រូពេទ្យព្រមានដែរ ការវះកាត់កែសម្ផស្សច្រើនពេកអាចបណ្ដាលឲ្យស្លាប់។ ប៉ុន្តែ Andrea មិនពេញចិត្តនឹងរូបរាងរបស់នាងនៅឡើយទេ។ នាងចង់ផ្លាស់ប្ដូរខ្លួនឯងតាមវិធីជាច្រើន ព្រោះសម្រស់ធម្មជាតិគួរឲ្យធុញទ្រាន់ ទើបនាងបានសម្រេចចិត្តផ្លាស់ប្ដូររូបរាងទាំងស្រុង។

Andrea បាននិយាយថា“ខ្ញុំមានអារម្មណ៍ល្អ និងសប្បាយចិត្តណាស់ ជាមួយនឹងមាត់ថ្មីរបស់ខ្ញុំ វាធំជាង និងស្អាតជាង។ មានទាំងការចូលចិត្ត និងមិនចូលចិត្ត។ ប៉ុន្តែខ្ញុំគិតថាវាអាស្រ័យលើខ្ញុំច្រើនជាងអ្វីដែលខ្ញុំចូលចិត្ត”។

ទោះយ៉ាងណា នេះមិនមែនជាលើកទីមួយទេដែលនាងធ្វើការកែកុនមុខមាត់ឲ្យដូចតុក្កតា Barbie ដោយកាលពីលើកមុនស្រ្តីជនជាតិប៊ុលហ្គារី Andrea ធ្លាប់បានបង្កើតកំណត់ត្រាមួយរួចទៅហើយគឺ “បបូរមាត់ធំជាងគេលើពិភពលោក” ដោយការចាក់អាស៊ីត hyaluronic នៅក្នុងបបូរមាត់របស់នាង៣០ដង ឯណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី