ព័ត៌មានអន្ដរជាតិ
យោធាណាតូ១ម៉ឺននាក់ធ្វើសមយុទ្ធនៅតំបន់បាល់កង់
អង្គការណាតូកំពុងធ្វើសមយុទ្ធយោធាដ៏ធំបំផុតនៅក្នុងឆ្នាំ២០២៥ ដែលមានយោធាសរុបប្រមាណ១ម៉ឺននាក់ ក្នុងនោះមានទាំងទ័ពផ្លូវគោក ផ្លូវទឹក និងកងទ័ពអាកាស ពីប្រទេសសម្ព័ន្ធមិត្តណាតូចំនួន៩ដែលរៀបចំឡើងក្នុងប្រទេសរ៉ូម៉ានី និងប៊ុលហ្គារី ក្នុងតំបន់បាល់កង់។

ការរៀបចំលំហាត់សមយុទ្ធនេះគឺផ្អែកតាមផែនការការពារជាតិថ្មីរបស់អង្គការណាតូ។ នេះតាមសេចក្តីប្រកាសរបស់អង្គការណាតូ ដែលបានអះអាងបន្ថែមថា វាត្រូវបានរៀបចំឡើងដើម្បីសាកល្បងនិងហ្វឹកហ្វឺនយោធា ដោយផ្តោតសំខាន់លើការរៀបចំផែនការនិងអនុវត្តនៃសេណារីយ៉ូច្រើនយ៉ាងនៅមុនវិបត្តិ។
ការរៀបចំសមយុទ្ធរបស់អង្គការណាតូដែលជាសម្ព័ន្ធមិត្តយោធាក្នុងតំបន់អឺរ៉ុបនេះហាក់មានភាពរង្គោះរង្គើរយ៉ាងខ្លាំងជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដែលព្រមានដកខ្លួនចេញឈប់តគាំទ្រ ដរាបណាប្រទេសក្នុងសម្ព័ន្ធមិត្តណាតូក្នុងតំបន់អឺរ៉ុបបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេរហូតដល់៥%ធៀបផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនិមួយៗ។
ភាពល្អក់កករចុងក្រោយរវាងបណ្តាប្រទេសមហាអំណាចនៅអឺរ៉ុប គឺនៅពេលដែលសហរដ្ឋអាមេរិកបានងាកទៅចរចាជាមួយរុស្ស៊ីតែខ្លួនឯង លើដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយផាត់ភាគីអឺរ៉ុបនិងប្រទេសអ៊ុយក្រែនដែលជាសាមីប្រទេសរងគ្រោះដោយសារការឈ្លានពានរបស់រុស្ស៊ី។
ក្នុងអំឡុងពេលនៃជម្លោះវោហារស័ព្ទរវាងសហរដ្ឋអាមេរិកនិងមហាអំណាចអឺរ៉ុបចុងក្រោយនេះ ប្រទេសសំខាន់ៗក្នុងតំបន់អឺរុប រួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ហួឡង់ ដាណឺម៉ាក ជាដើម បានប្រជុំគ្នាបន្ទាន់មួយ ហើយអាចឈានទៅបង្កើតកងកម្លាំងអឺរ៉ុបថែមទៀតផង៕
ដោយ រ៉ាន់ រើយ



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


