ព័ត៌មានអន្ដរជាតិ
អង់គ្លេស និងអាមេរិក ដកទណ្ឌកម្មពី ស៊ីរី ដើម្បីបើកផ្លូវឲ្យផ្ដល់ជំនួយមនុស្សធម៌ ក្រោយរញ្ជួយដី
អង់គ្លេសបានប្រកាសដកអាជ្ញាប័ណ្ណទណ្ឌកម្មចំនួន ២ ដើម្បីអនុញ្ញាតឲ្យអង្គការអន្តរជាតិធ្វើសកម្មភាពមនុស្សធម៌រយៈពេល ៦ ខែនៅក្នុងប្រទេសស៊ីរីដែលរងគ្រោះដោយរញ្ជួយដី ខណៈបច្ចុប្បន្នរដ្ឋាភិបាលប្រទេសនេះ ស្ថិតនៅក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត ។

អាជ្ញាប័ណ្ណទី១ ចេញដោយការិយាល័យអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុ គឺអនុញ្ញាតឲ្យមានសកម្មភាពដោះស្រាយបញ្ហាបន្ទាន់ បន្ទាប់ពីការរញ្ជួយដី ខណៈអាជ្ញាប័ណ្ណទី២ ដែលចេញដោយអង្គភាពរួមត្រួតពិនិត្យការនាំចេញ គឺការលើកលែងសម្រាប់កម្មវិធីមនុស្សធម៌ដែលផ្តល់មូលនិធិដោយចក្រភពអង់គ្លេស ចំពោះអ្នកទាំងអស់ដែលធ្វើកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅក្នុងប្រទេសស៊ីរី និងតួកគី ។
តាមរយៈអាជ្ញាប័ណ្ណទាំងពីរនេះ គឺមានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ ខណៈដូចគ្នានេះ អាមេរិកក៏បានដកចេញនូវអាជ្ញាប័ណ្ណទណ្ឌកម្មផងដែរសម្រាប់រយៈពេល ១៨០ ថ្ងៃចំពោះជំនួយមនុស្សធម៌នៃគ្រោះរញ្ជួយដីនៅតួគី និងស៊ីរី ។

ពាក់ព័ន្ធនឹងបញ្ហារញ្ជួយដីនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយកាលពីដើមខែកុម្ភៈថា ទណ្ឌកម្មណាមួយមិនគួរជ្រៀតជ្រែកជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីរីឡើយ ។
គួរឲ្យដឹងថា ផ្នែកខ្លះនៃប្រទេសតួកគី និងស៊ីរី បានរងការវាយប្រហារដោយការរញ្ជួយដីដ៏ខ្លាំងក្លា ខណៈគិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់ចុងក្រោយ ដោយសារមហន្តរាយដ៏បំផ្លិចបំផ្លាញមួយនេះបានកើនឡើងដល់ជាង ៣៦,១០០ នាក់ហើយ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ កូរ៉េខាងជើង ប្រារព្ធខួបគម្រប់ ៨១ ឆ្នាំឲ្យឪពុកលោក គីម ជុងអ៊ុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ