ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ កូរ៉េខាងជើង ប្រារព្ធខួបគម្រប់ ៨១ ឆ្នាំឲ្យឪពុកលោក គីម ជុងអ៊ុន
យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានប្រារព្ធខួបកំណើតគម្រប់ ៨១ ឆ្នាំឲ្យអតីតមេដឹកនាំប្រទេសគឺលោក គីម ជុងអ៊ីល ។

លោក គីម ជុងអ៊ីល ដែលជាឪពុករបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលមរណភាពក្នុងឆ្នាំ ២០១១ ខណៈខួបកំណើតរបស់គាត់នៅថ្ងៃទី ១៦ ខែកុម្ភៈ នេះក៏ត្រូវបានកំណត់ជាថ្ងៃបុណ្យជាតិផងដែរ ។
ទន្ទឹមនោះ នៅមុនថ្ងៃខួបមួយថ្ងៃ ទូរទស្សន៍រដ្ឋកូរ៉េក៏បានចាក់ផ្សាយពីពិធីបង្ហូតទង់ជាតិ ដែលមានការចូលរួមដោយប្រជាពលរដ្ឋ និងបុគ្គលិកយោធានៅក្នុងប្រទេស និងបានកោតសរសើរលោក គីម ជុងអ៊ុន ថា មេដឹកនាំរូបនេះកំពុងបើកសករាជថ្មីសម្រាប់ការអភិវឌ្ឍជាតិ ។

មេដឹកនាំកូរ៉េខាងជើងរូបនេះត្រូវបានគេរំពឹងថា នឹងប្រើខួបកំណើតឪពុកលោកគម្រប់ ៨១ ឆ្នាំនៅថ្ងៃទី ១៦ ខែកុម្ភៈនេះ ដើម្បីអំពាវនាវឲ្យប្រជាជនមានសាមគ្គីភាព និងបង្ហាញភាពស្មោះត្រង់ចំពោះលោកក្នុងការបន្តដឹកនាំប្រទេស ។
គួររំឭកថា នៅមុនថ្ងៃខួបនេះ លោក គីម ជុងអ៊ុន រួមជាមួយភរិយា និងកូនស្រីរបស់លោក ក៏បានចូលរួមធ្វើជាអធិបតីក្នុងក្បួនព្យុហយាត្រាយោធានៅទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង កាលពីថ្ងៃទី ៨ ខែកុម្ភៈផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រទេសអឺរ៉ុប ២ បដិសេដមិនបញ្ជូនរថក្រោះខ្លារខិន Leopard 2 ទៅឲ្យ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


