Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ខ្លួនគ្រូបង្រៀនម្នាក់ ជួញដូរថ្នាំញៀននៅក្នុងសាលា នៅប្រទេសថៃ

បានផុស

នៅ

គ្រូបង្រៀនថ្នាក់អនុវិទ្យាល័យមួយរូប ត្រូវបានកម្លាំងតម្រួតថៃចូលចាប់ខ្លួនដល់ក្នុងថ្នាក់រៀន និងនៅចំពោះមុខសិស្សផងដែរ ក្រោយពីទទួលបានរបាយការណ៍មកថា លោកគ្រូរូបនេះបានធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងសាលា និងនៅក្បែរៗសាលាផងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះឃាត់ខ្លួនតាមដីការបស់តុលាការនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៣ ខណៈជនសង្ស័យជាគ្រូបង្រៀន កំពុងបង្រៀនសិស្សនៅក្នុងថ្នាក់រៀន។ លោកគ្រូនោះមានឈ្មោះ ថានីន បង្រៀនក្នុងសាលា បានម៉ៃសាមគ្គី ក្នុងខេត្តឆៃយ៉ាភូមិ ប្រទេសថៃ។

នៅក្នុងកិច្ចប្រតិបត្តិការនេះ តម្រួតថៃបានរកឃើញថ្នាំញៀនប្រភេទយ៉ាម៉ា នៅក្នុងហោប៉ៅខោចំនួន ១០ គ្រាប់ នៅក្នុងកាបូបស្ពាយចំនួន ៣៧៧ គ្រាប់ លុយចំនួន ៥ ៩២០ បាត និងកាំភ្លើងខ្លី ១ដើម មាន ៣គ្រាប់។

ក្រោយពេលឃាត់ខ្លួន គ្រូបង្រៀនរូបនេះបានសារភាពថា ខ្លួនបានបើករថយន្តទៅទិញថ្នាំទាំងនេះមកពី ស្រុកថាហ្លួង ខេត្តឡុបបុរី ដោយទិញម្តងៗ ៥ ០០០ បាត ដើម្បីយកមកលក់ផង និងប្រើប្រាស់ខ្លួនឯងផង ដោយក្នុង១ថ្ងៃ ខ្លួនជក់ចាប់ពី ១០ ទៅ ២០ គ្រាប់។ ចំណែកថ្នាំនៅសល់ទុកលក់ឱ្យសិស្សសាលាផង និងប្រជាកសិករ នៅជុំវិញបរិវេណសាលាផង ក្នុង ១គ្រាប់ លក់បានចាប់ពី ៥០ ដល់ ១០០បាត ដែលនេះជាលើកទី ៣ហើយ ដែលខ្លួនបានរកសុីថ្នាំញៀននេះ។

បច្ចុប្បន្នក្រោយពេលចាប់ខ្លួន និងក្រោយពីទទួលបានចម្លើយសារភាព សមត្ថកិច្ចបានរៀបចំបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង ទៅតាមនីតិវិធីច្បាប់ហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម