សេដ្ឋកិច្ច
ត្រឹមមួយខែវិច្ឆិកា វៀតណាម ទទួលបានភ្ញៀវទេសចរបរទេស ១.២៣ លាននាក់
វៀតណាមទទួលបានភ្ញៀវបរទេសចំនួន ១.២៣ លាននាក់ក្នុងខែវិច្ឆិកាដែលជាចំនួនខ្ពស់បំផុតប្រចាំខែ ចាប់តាំងពីបើកព្រំដែនរបស់ខ្លួនឡើងវិញ ក្រោយជំងឺកូវីដ ១៩ ខណៈដែលទេសចរអឺរ៉ុបទៅកម្សាន្តច្រើនជាងគេមានដល់ ៥៨.៥ ភាគរយ ។

បើយោងតាមរដ្ឋបាលជាតិទេសចរណ៍វៀតណាមបានឲ្យដឹងថា ចំនួនទេសចរបរទេសដែលចូលទៅកម្សាន្តនៅវៀតណាម បានកើនឡើងដល់ ១១.២ លាននាក់ដែលខ្ពស់ជាងគោលដៅពេញមួយឆ្នាំ ខណៈរដ្ឋាភិបាលបានកំណត់ត្រឹមតែ ៨ លាននាក់ប៉ុណ្ណោះ ។
ដោយសារតែកំណើនលើសពីគោលដៅនេះហើយ ទើបវៀតណាមបានកំណត់គោលដៅរបស់ខ្លួនសារជាថ្មីលើតួលេខភ្ញៀវបរទេសរហូតដល់ ១៣ លាននាក់សម្រាប់ពេញមួយឆ្នាំនេះ ។

តាមរយៈគោលនយោបាយលើកលែងទិដ្ឋការសម្រាប់តំបន់អឺរ៉ុប កំណើននៃទេសចរបារាំងចូលទៅកាន់វៀតណាម មានដល់ ៧៣ ភាគរយ ខណៈស៊ុយអែតមាន ៨៥ ភាគរយ ។
ដោយឡែក សម្រាប់កូរ៉េខាងត្បូង នៅតែជាប្រភពនៃភ្ញៀវទេសចរច្រើនជាងគេបំផុតសម្រាប់វៀតណាមដែលមានដល់ ៣.២ លាននាក់នៅឆ្នាំនេះ បន្ទាប់មកចិនដីគោកមាន ១.៥ លាននាក់, តៃវ៉ាន់មាន ៧៥៨,០០០ នាក់, សហរដ្ឋអាមេរិក ៦៥៨,០០០ នាក់ និងជប៉ុនមាន ៥២៧,០០០ នាក់ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


