Connect with us

ព័ត៌មានអន្ដរជាតិ

យោធា មីយ៉ាន់ម៉ា បន្តទទួលបានប្រេងសាំងចាក់យន្តហោះចម្បាំង ទោះមាន​ការវាយប្រហារសម្លាប់ជនស៊ីវិល

បានផុស

នៅ

យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា យោធាមីយ៉ាន់ម៉ានៅតែបន្តទទួលបានការផ្គត់ផ្គង់ប្រេងសាំងចាក់យន្តហោះចម្បាំងពីសំណាក់ក្រុមហ៊ុនមកពីអាស៊ី និងអឺរ៉ុប ទោះបីជាមានការវាយឆ្មក់តាមអាកាសសម្លាប់ជនស៊ីវិល និងបង្ខំមនុស្សរាប់ពាន់នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេក៏ដោយ ។

អង្គការលើកលែងទោសអន្តរជាតិ និងក្រុមតស៊ូមតិមីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃពុធនេះថា ពួកគេបានរកឃើញក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធនឹងប្រតិបត្តិការដឹកប្រេងសាំងតាមអាកាសទៅឲ្យមីយ៉ាន់ម៉ា បន្ទាប់ពីមានការស៊ើបអង្កេតលើខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈតាមអាកាសកាលពីឆ្នាំមុន ។

លោកស្រី Montse Ferrer អ្នកស្រាវជ្រាវ និងជាទីប្រឹក្សារបស់អង្គការលើកលែងទោសអន្តរជាតិ ស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានតាមដានការនាំចេញប្រេងសាំងចាក់យន្តហោះថ្មី ហើយរកឃើញថា វាបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់យោធាមីយ៉ាន់ម៉ា ដែលជាហេតុធ្វើឲ្យការវាយប្រហារតាមផ្លូវអាកាសដោយខុសច្បាប់ និងជាហូរហែមកនេះ” ។

លោកស្រីបញ្ជាក់ទៀតថា “ចាប់តាំងពីរដ្ឋប្រហាររបស់យោធានៅឆ្នាំ ២០២១ មក យោធាមីយ៉ាន់ម៉ាបានបង្ក្រាបអ្នករិះគន់របស់ខ្លួនយ៉ាងព្រៃផ្សៃ និងវាយប្រហារជនស៊ីវិលទាំងពីដីគោក និងតាមអាកាស ។ ការផ្គត់ផ្គង់ប្រេងឥន្ធនៈចាក់យន្តហោះទៅដល់យោធា ធ្វើឲ្យមានឧក្រិដ្ឋកម្មសង្គ្រាមទាំងនេះ ហើយការនាំចេញទាំងនេះត្រូវតែបញ្ឈប់ជាបន្ទាន់” ។

គួររំឭកឡើងវិញថា លោកមេទ័ព Min Aung Hlaing បានដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់មីយ៉ាន់ម៉ាកាលពីជាង ២ ឆ្នាំមុន ដោយបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ ហើយបានវិវត្តទៅជាការតស៊ូប្រដាប់អាវុធ ចំពេលមានការបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់យោធា ។

ទន្ទឹមនោះ អង្គការសហប្រជាជាតិ (UN) និយាយថា យោធាបានធ្វើការវាយប្រហារតាមអាកាសយ៉ាងហោចណាស់ ៦៧០ លើកកាលពីឆ្នាំមុន ហើយក្នុងនោះរួមទាំងការវាយឆ្មក់លើសាលារៀនមួយកន្លែងនៅភាគខាងជើងតំបន់ Sagaing កាលពីខែកញ្ញាឆ្នាំមុន ដែលបានសម្លាប់កុមារយ៉ាងតិច ១១ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ បក្សកុម្មុយនិស្ត ចិន អនុម័តបញ្ជីឈ្មោះបេក្ខជនសម្រាប់កាន់មុខតំណែង​សំខាន់ៗក្នុងជួររដ្ឋាភិបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម