Connect with us

ព័ត៌មានអន្ដរជាតិ

បក្សកុម្មុយនិស្ត ចិន អនុម័តបញ្ជីឈ្មោះបេក្ខជនសម្រាប់កាន់មុខតំណែង​សំខាន់ៗក្នុងជួររដ្ឋាភិបាល

បានផុស

នៅ

គណបក្សកុម្មុយនិស្តចិនបានអនុម័តបញ្ជីឈ្មោះបេក្ខជនសម្រាប់មុខតំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាល ដើម្បីត្រៀមដាក់សម្រេចនៅក្នុងសភាប្រជាជន (NPC) នាពេលខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា បក្សកុម្មុយនិស្តចិនបានបញ្ចប់សម័យប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាលកាលពីថ្ងៃអង្គារ បន្ទាប់ពីរៀបចំឡើងរយៈពេល ៣ ថ្ងៃ ខណៈព័ត៌មានលម្អិតណាមួយមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែមនុស្សជំនិតៗរបស់លោកប្រធានាធិបតី Xi Jinping អាចនឹងត្រូវបានតែងតាំងឲ្យកាន់តំណែងសំខាន់ៗនៅក្នុងសភាប្រជាជនចិន ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ ។

ទន្ទឹមនោះ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា សមាជិកជាច្រើននៃថ្នាក់ដឹកនាំ រួមទាំងតំណែងនាយករដ្ឋមន្ត្រីទំនងជាត្រូវបានជំនួសនៅឯកិច្ចប្រជុំនេះ បន្ទាប់ពីការចាប់ផ្តើមអាណត្តិទី ៣ ដែលមិនធ្លាប់មានពីមុនមករបស់លោក Xi ជាមេដឹកនាំបក្សកុម្មុយនិស្តកាលពីឆ្នាំមុន ។

ក្នុងនោះលោក Li Qiang អាច​នឹង​បន្ត​តំណែងជានាយករដ្ឋមន្ត្រីជំនួស​លោក Li Keqiang ដោយសារតែអតីតមន្ត្រីបក្សកុម្មុយនិស្តកំពូល នៃទីក្រុងសៀងហៃរូបនេះ គឺជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ ហើយបច្ចុប្បន្នលោកជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការដឹកនាំគណបក្ស ។

ជាចុងក្រោយ អ្នកសង្កេតការណ៍ក៏និយាយដែរថា ចំណែកលោក Han Zheng ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ ក៏ទំនងជានឹងក្លាយជាអនុប្រធានាធិបតីថ្មីរបស់ចិនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ៊ុយក្រែន កំពុងតាមដានជំនួបរវាង ចិន ជាមួយសម្ព័ន្ធមិត្ត រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម