ព័ត៌មានអន្ដរជាតិ
ចិន ព្រមានជប៉ុន ប្រឆាំងនឹងការធ្វើទំនើបកម្មយោធាដ៏គ្រោះថ្នាក់
អ្នកនាំពាក្យក្រសួងការពារជាតិចិនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមីនាថា សេចក្តីសម្រេចរបស់ជប៉ុន ក្នុងការទទួលយកមាគ៌ានៃការធ្វើទំនើបកម្មយោធាសាជាថ្មីម្តងទៀត គឺពោរពេញដោយគ្រោះថ្នាក់ជាទីបំផុត។

លោកវរសេនីយ៍ឯក Tan Kefei លើកឡើងបែបនេះ បន្ទាប់ពីត្រូវបានអ្នកសារព័ត៌មាន ស្នើឲ្យធ្វើអត្ថាធិប្បាយលើការកត់សម្គាល់នាពេលថ្មីៗ ដោយក្រសួងការពារជាតិទីក្រុងតូក្យូ ដែលបង្ហាញក្តីព្រួយបារម្ភ ជុំវិញការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើនកញ្ចប់ថវិកាយោធា។
លោក Tan បានច្រានចោលរាល់កង្វល់ទាំងនេះ ដោយទទូចថា ប្រទេសចិន ប្តេជ្ញាឆ្ពោះទៅរកមាគ៌ានៃការអភិវឌ្ឍន៍ដោយសន្តិវិធី ហើយសង្កត់ធ្ងន់ថា “ការចំណាយលើវិស័យការពារជាតិគឺមានកំណត់ ការពារអធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ រួមជាមួយនឹងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ការចំណាយលើវិស័យការពារជាតិរបស់ប្រទេសចិន គឺបើកចំហ និងតម្លាភាពក្នុងកម្រិតសមហេតុផល និងសមស្រប”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ប្រទេសជប៉ុន បាននិងកំពុងលេងជាមួយអ្វីដែលគេហៅថា “ការគំរាមកំហែងពីខាងក្រៅ” ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈការបង្កើនថវិកាការពារជាតិរបស់ខ្លួន និងធ្វើការដើម្បីទទួលបានអាវុធវាយលុកកម្រិតខ្ពស់ គឺជាហេតុផលជំរុញឲ្យមានភាពតានតឹងក្នុងតំបន់។

លោក Tan ក៏បានសង្កត់ធ្ងន់ដែរថា “យើងសូមជំរុញឲ្យភាគីជប៉ុន សិក្សាដោយយកចិត្តទុកដាក់ពីមេរៀនប្រវត្តិសាស្ត្រ ហើយត្រូវប្រយ័ត្នប្រយែងចំពោះពាក្យសម្ដី និងទង្វើក្នុងបញ្ហាសន្តិសុខយោធា។ ទីក្រុងតូក្យូគួរតែឈប់ធ្វើអ្វីដែលបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់”។
កាលពីដើមខែនេះ ប្រទេសចិនបានប្រកាសថា ខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ៧,២% ដែលនាំឲ្យថវិកាសរុបកើនដល់ប្រហែល២២៥ពាន់លានដុល្លារ។ យ៉ាងណាក្តី កាលពីខែធ្នូឆ្នាំមុន ជប៉ុនក៏បាននិយាយដែរថា ថវិកាយោធារបស់ខ្លួននឹងកើនឡើង២០% ពោលគឺដល់៥៥ពាន់លានដុល្លារ។
កាលពីខែកុម្ភៈ នាយករដ្ឋមន្ត្រី Fumio Kishida បានប្រកាសថា ទីក្រុងតូក្យូមានបំណងទិញមីស៊ីល Tomahawk ចំនួន៤០០គ្រាប់ពីសហរដ្ឋអាមេរិក ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខដែលបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលទៅសមុទ្រជប៉ុន មុនកិច្ចប្រជុំ Yoon-Kishida
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


