ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលទៅសមុទ្រជប៉ុន ចំថ្ងៃនៃកិច្ចប្រជុំ Yoon-Kishida
យោធាកូរ៉េខាងត្បូងបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ទៀត ឆ្ពោះទៅសមុទ្រជប៉ុននៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ខែមីនា។

មិនទាន់មានព័ត៌មានលម្អិតណាមួយត្រូវបានបញ្ជាក់នៅឡើយទេ ទាក់ទងនឹងរយៈចម្ងាយ និងរយៈកម្ពស់របស់មីស៊ីល ឬថាតើវាបានបង្កឲ្យមានការខូចខាតអ្វីដែរឬក៏អត់។
យោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលផ្លោងមួយគ្រាប់នេះ ត្រូវបានបាញ់ចេញពីតំបន់ Sunan របស់ទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ៧:១០ ព្រឹក។

ការបាញ់នេះគឺជាការបាញ់សាកល្បងលើកទីប្រាំមួយ ចាប់តាំងពីដើមឆ្នាំ២០២៣មក ហើយកើតឡើងខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida រៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ។
ជំនួបរវាងមេដឹកនាំពិភពលោកទាំងពីរនេះ បានលើកឡើងអំពីបញ្ហានានាដែលប្រទេសទាំងពីរកំពុងប្រឈមមុខ ក៏ដូចជាការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលឥតឈប់ឈរ ចំពេលមានសមយុទ្ធយោធានា នៅក្នុងតំបន់។

កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ បានក្លាយជាលើកដំបូងក្នុងរយៈពេលជាង១២ឆ្នាំ ដែលកិច្ចចរចាថ្នាក់ប្រធានាធិបតីទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានធ្វើឡើង។
ថ្វីបើលោក Yoon បានធ្វើទស្សនកិច្ចលើកចុងក្រោយនៅប្រទេសជប៉ុនក្នុងឆ្នាំ២០១៩ក៏ដោយ ប៉ុន្តែការធ្វើដំណើរនោះគឺសម្រាប់កិច្ចប្រជុំកំពូល G20 ប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលយុទ្ធសាស្ត្រចេញពីនាវាមុជទឹក គំរាម អាមេរិក និងកូរ៉េខាងត្បូង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


