ព័ត៌មានអន្ដរជាតិ
EU ពួតដៃគ្នាបញ្ជូនគ្រាប់កាំភ្លើងធំ ១ លានគ្រាប់បន្ថែមទៀតឲ្យ អ៊ុយក្រែន
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប (EU) នឹងបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១ លានគ្រាប់បន្ថែមទៀតទៅឲ្យអ៊ុយក្រែនក្នុងរយៈពេល ១២ ខែ ។
ទីភ្នាក់ងារសារព័ត៌មានបារាំងបានរាយការណ៍ថា សហភាពអឺរ៉ុបបានព្រមព្រៀងគ្នាលើផែនការផ្តល់គ្រាប់កាំភ្លើងធំសម្រាប់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ ២.១ ពាន់លានដុល្លារ ។
លោក Michel បានបង្ហោះលើបណ្ដាញ Twitter ថា EU នៅតែបន្តគាំទ្រអ៊ុយក្រែនជានិច្ច ហើយគ្រាប់កាំភ្លើងធំជាង ១ លានគ្រាប់បន្ថែមទៀតនេះ នឹងទៅដល់ដៃអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ។
គួរឲ្យដឹងថា ប្រទេសលោកខាងលិច បានបង្កើនការគាំទ្រផ្នែកយោធាជាបន្តបន្ទាប់ដល់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការសឹកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈជំនួយទាំងនោះរួមមាន មីស៊ីលការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែត រថក្រោះ កាំភ្លើងធំបាញ់ស្វ័យប្រវត្តិ កាំភ្លើងប្រឆាំងយន្តហោះ និងប្រភេទគ្រាប់រំសេវផ្សេងៗជាដើម ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ យន្តហោះចម្បាំង Su-35 របស់ រុស្ស៊ី ស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែក អាមេរិក លើសមុទ្របាល់ទិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


