Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ផ្អាកផែនការរុះរើប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានផ្អាកផែនការរុះរើប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស ដែលបង្កឲ្យមានបាតុកម្ម និងកូដកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu (រូបថត៖​ Axios)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តរបស់លោក Netanyahu កាលពីថ្ងៃអាទិត្យ ក្នុងការបណ្តេញរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ដែលប្រឆាំងផែនការនេះ បានបង្កឲ្យមានប្រតិកម្មតបតកាន់តែខ្លាំងពីសាធារណជន ខណៈក្រុម​ប្រឆាំង​ចាត់​ទុក​ការ​រុះរើ​ថា​ជា​ការ​គំរាម​កំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ ។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ ទី២៧ ខែមីនា លោក Netanyahu បានប្រកាសផ្អាកផែនការនេះប្រហែលមួយខែសិន ដោយលោកអះអាងថា លោក​ចង់​បញ្ចៀស​សង្គ្រាម​ស៊ីវិល ។

ប្រជាជនអ៊ីស្រាអែលធ្វើបាតុកម្ម (រូបថត៖ Reuters)

ភាពវឹកវរកាន់តែពុះកញ្ជ្រោល ខណៈកូដកម្មបានកើតឡើងនៅតាមសាកលវិទ្យាល័យ និងក្រុមហ៊ុន ក៏ដូចជាព្រលានយន្តហោះ Ben Gurion ផងដែរ ។

ទោះយ៉ាងណា ស្ថានការណ៍​ មិន​បង្ហាញ​សញ្ញា​ថមថយ​ឡើយ ដោយសារ​រដ្ឋាភិបាល​នៅ​តែ​ប្ដេជ្ញា​ថា ​នឹង​ជំរុញ​ការ​កែទម្រង់​នេះ ថ្វីបើ​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ក៏​ដោយ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ ខណៈពេលនេះ ប្រទេស អ៊ីស្រាអែល កំពុងចលាចល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម