ព័ត៌មានអន្ដរជាតិ
ខណៈពេលនេះ ប្រទេសអ៊ីស្រាអែល កំពុងចលាចល
ប្រទេសអ៊ីស្រាអែលកំពុងជួបប្រទះភាពវឹកវរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានពន្យារពេលចេញសេចក្តីថ្លែងការណ៍សាធារណៈតាមការគ្រោងទុក អំពីផែនការដ៏ចម្រូងចម្រាសក្នុងការរុះរើប្រព័ន្ធយុត្តិធម៌ ខណៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួនលើកឡើងថា គាត់អាចប្រឈមមុខនឹងការបះបោរពីគណបក្សស្តាំនិយមក្នុងក្រុមចម្រុះរបស់គាត់ ។

ប្រធានក្រុមសហជីពដ៏ធំបំផុតរបស់អ៊ីស្រាអែល បានប្រកាសធ្វើកូដកម្ម ខណៈជើងហោះហើរចេញពីអាកាសយានដ្ឋានសំខាន់របស់ទីក្រុង Tel Aviv ក៏ត្រូវបានផ្អាកផងដែរ ។
ទន្ទឹមនោះ ប៉ូលិសបានប្រើកាណុងបាញ់ទឹក បាញ់ទៅលើក្រុមបាតុករពេលយប់ បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់ដើរតាមផ្លូវ ដើម្បីតវ៉ាចំពោះការបណ្តេញរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ចេញពីតំណែង ។

ការបណ្តេញបានកើតឡើង ក្រោយលោក Gallant ចេញមុខប្រឆាំងផែនការរុះរើប្រព័ន្ធយុត្តិធម៌ ដែលនឹងនាំឲ្យរដ្ឋាភិបាល អាចគ្រប់គ្រងពេញលេញលើគណៈកម្មាធិការដែលតែងតាំងដោយចៅក្រម ។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមាននៅអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយជំរុញឲ្យអ៊ីស្រាអែលស្វែងរកការសម្រុះសម្រួលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ីស្រាអែល បញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ ដោយសាររិះគន់ កំណែទម្រង់ប្រព័ន្ធតុលាការ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


