Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រឈមការបែកបាក់ផ្ទៃក្នុង ខណៈលោក ត្រាំ អាចនឹងត្រូវវាយខ្នោះ ចូលតុលាការ

បានផុស

នៅ

សហរដ្ឋអាមេរិកប្រឈមមុខការបែកបាក់ផ្ទៃក្នុងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ខណៈនៅសប្ដាហ៍នេះលោក ដូណាល់ ត្រាំ អាចនឹងត្រូវគេវាយខ្នោះ ផ្ដិតមេដៃលើក្រដាសស្នាម និងបង្ហាញខ្លួននៅក្នុងតុលការ ពាក់ព័ន្ធនឹងបទចោទប្រកាន់ព្រហ្មទណ្ឌ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ត្រាំ ក៏បានក្លាយជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេ ដែលរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ បន្ទាប់ពីការស៊ើបអង្កេតជុំវិញការសូកប៉ាន់បំបិតមាត់តារាអាសអាភាសឈ្មោះ Stormy Daniels ។

ទន្ទឹមនោះ លោក ត្រាំ ក៏បានរិះគន់សេចក្ដីសម្រេចចិត្តរបស់គណៈវិនិច្ឆ័យនៃសង្កាត់ Manhattan គឺលោក Alvin Bragg ថាជា “ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងការជ្រៀតជ្រែកការបោះឆ្នោតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស” ផងដែរ ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Times កាលពីសុក្របានឲ្យដឹងថា បើតាមការគ្រោងទុក អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការសម្រាប់បទចោទប្រកាន់ព្រហ្មទណ្ឌនៅថ្ងៃអង្គារ ទី៤ ខែមេសាខាងមុខនេះ ។

គួរបញ្ជាក់ថា ការចោទប្រកាន់លើលោក ត្រាំ បានកើតមានឡើង ខណៈលោកកំពុងព្យាយាមធ្វើយ៉ាងណាអាចក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋសាជាថ្មី សម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២៤ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ លោក ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលរងការចោទប្រកាន់ ព្រហ្មទណ្ឌ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម