ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលរងការចោទប្រកាន់ ព្រហ្មទណ្ឌ
នៅថ្ងៃសុក្រ ទី៣១ ខែមីនា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគណៈវិនិច្ឆ័យ Manhattan ចោទប្រកាន់ពាក់ព័ន្ធនឹងតួនាទីរបស់គាត់ ក្នុងការផ្តល់ប្រាក់បំបិទមាត់ដល់តារាអាសអាភាសឈ្មោះ Stormy Daniels ហើយលោកបានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលរងការចោទប្រកាន់ព្រហ្មទណ្ឌ ។

ថ្វីបើភ្លាមៗនេះ ការចោទប្រកាន់ជាក់លាក់មិនត្រូវបានបង្ហាញជាសាធារណៈក៏ដោយ ប៉ុន្តែមេធាវីរបស់លោក ត្រាំ គឺលោក Joe Tacopina បានបញ្ជាក់ប្រាប់ AP ថា គណៈវិនិច្ឆ័យបានបោះឆ្នោតចោទប្រកាន់លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍រួចទៅហើយ។
លោក Tacopina និយាយថា “យើងនឹងតស៊ូយ៉ាងខ្លាំងក្លា ចំពោះការកាត់ទោសនយោបាយនេះនៅក្នុងតុលាការ។ កូនក្តីរបស់ខ្ញុំ មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយនោះទេ”។

គួរបញ្ជាក់ថា សំណុំរឿងនេះ គឺទាក់ទិននឹងការបង់ប្រាក់ចំនួន ១៣ ម៉ឺនដុល្លាររបស់លោក ត្រាំ ទៅឲ្យនាង Stormy Daniels តាមរយៈមេធាវីរបស់គាត់ឈ្មោះ Michael Cohen ក្នុងដំណាក់កាលចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានបដិសេធជាប់ពាក់ព័ន្ធរឿងស្នេហា និងមិនបានដឹងអ្វីសោះអំពីការផ្តល់ប្រាក់បំបិទមាត់ ហើយកាលពីសប្តាហ៍មុន បានព្រមានអំពីផលវិបាកដែលអាចបង្កទៅជាមហន្តរាយ ប្រសិនបើគាត់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់។
ចាប់តាំងពីពេលនោះមក អតីតប្រធានាធិបតីរូបនេះ បានអំពាវនាវឲ្យអ្នកគាំទ្ររបស់គាត់ចេញតវ៉ា ក្នុងករណីដែលគាត់ត្រូវបានចោទប្រកាន់ជាផ្លូវការនិងចាប់ខ្លួនដោយការិយាល័យមេធាវី Manhattan៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ដូណាល់ ត្រាំ ជឿថា សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើង តែមានមនុស្សម្នាក់គត់ អាចរារាំងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


