ព័ត៌មានអន្ដរជាតិ
WTO ព្រមានឲ្យពិភពលោក ត្រៀមខ្លួនចំពោះការឡើងថ្លៃម្ហូបអាហារ
ក្នុងរបាយការណ៍ទស្សនវិស័យពាណិជ្ជកម្មសកល ដែលចេញផ្សាយនៅសប្តាហ៍នេះ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានប៉ាន់ស្មានថា តម្លៃម្ហូបអាហារបានកើនឡើង១៨% នៅទូទាំងពិភពលោកកាលពីឆ្នាំមុន ខណៈតម្លៃគ្រាប់ធញ្ញជាតិកើនឡើង២១%។

យោងតាមស្ថាប័នពាណិជ្ជកម្ម តម្លៃជីគឺបានកើនឡើងខ្ពស់ជាងគេដល់ទៅ ៦៣% ហើយ WTO កត់សម្គាល់ថា តម្លៃជីកាន់តែថ្លៃ អាចនាំឲ្យការធ្វើស្រែចម្ការ និងការដាំដុះដំណាំថយចុះ ជាហេតុនាំឲ្យតម្លៃហក់ឡើង។
អង្គការនេះក៏បានកត់សម្គាល់ផងដែរថា តម្លៃម្ហូបអាហារបានប្រែប្រួលយ៉ាងខ្លាំងនៅឆ្នាំ២០២២ ដោយដំបូងបានលោតឡើង១៩% នៅចន្លោះខែមករាដល់ខែឧសភា បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ប៉ុន្តែបន្ទាប់មកបានធ្លាក់ចុះវិញនៅចន្លោះខែឧសភាដល់ខែធ្នូ។

ស្របពេលជាមួយគ្នានោះ WTO បានព្រមានថា ថ្វីបើការផ្គត់ផ្គង់ស្បៀងជាសកល មានភាពមិនជាក់លាក់ ដោយសារវិបត្តិអ៊ុយក្រែនក៏ដោយ ប៉ុន្តែវានៅតែជាហេតុផលគួរឲ្យព្រួយបារម្ភ។ យោងតាមការគណនារបស់ខ្លួន, បរិមាណនៃការជួញដូរស្រូវសាលីពិភពលោក បានធ្លាក់ចុះប្រហែល៧,៥% ចាប់តាំងពីឆ្នាំ២០២១មក។
អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala បានអំពាវនាវដល់ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ ឲ្យមានការប្រុងប្រយ័ត្នចំពោះសញ្ញានៃវិបត្តិស្បៀងអាហារដែលបង្កឲ្យមានភាពអត់ឃ្លាននៅក្នុងប្រទេសក្រីក្រ។
លោកស្រីក៏បានព្រមានផងដែរថា ពាណិជ្ជកម្មសកលទំនងជានៅតែស្ថិតក្រោមសម្ពាធពីកត្តាខាងក្រៅក្នុងឆ្នាំ២០២៣។ ទាំងនេះរួមមានវិបត្តិនៅអ៊ុយក្រែន និងភាពតានតឹងភូមិសាស្ត្រនយោបាយផ្សេងទៀត អតិផរណា និងផលប៉ះពាល់នៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


