ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ពិចារណាចាកចេញពី WHO និង WTO
កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ក្រសួងការបរទេសរុស្ស៊ី បានបញ្ជូនសំណើទៅសភា ស្តីពីការដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការសហប្រជាជាតិ WHO។

លោក Pyotr Tolstoy អនុប្រធានរដ្ឋសភារុស្ស៊ី បាននិយាយថា “រុស្ស៊ីកំពុងពិចារណាចាកចេញពី WTO និង WHO ក៏ដូចជាចាកចេញពីអង្គការដទៃទៀតផងដែរ”។
លោកថា សំណើទាំងអស់ នឹងត្រូវវិភាគរួមជាមួយក្រុមប្រឹក្សាសហព័ន្ធ។ យោងតាមលោក Tolstoy, វាចាំបាច់ណាស់ក្នុងការពិនិត្យឡើងវិញនូវសន្ធិសញ្ញានានា ដែលមិននាំមកនូវផលប្រយោជន៍អ្វីសោះ ប៉ុន្តែមានគ្រោះថ្នាក់ដោយផ្ទាល់ដល់ប្រទេសរុស្ស៊ី។

លោកអះអាងថា “រុស្ស៊ីបានដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុបរួចហើយ ហើយឥឡូវនេះ រុស្ស៊ីសមស្របនឹងការដកខ្លួនចេញពី WTO និង WHO ដែលមិនអើពើនឹងកាតព្វកិច្ចទាំងអស់របស់ពួកគេ ចំពោះប្រទេសរបស់យើង”។
គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិច បានចាប់ផ្តើមដាក់ទណ្ឌកម្ម ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលត្រូវបានប្រកាសដោយលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Euro Weekly News
ចុចអាន៖ លោក Zelensky ចុះហត្ថលេខា រើសទាហាននិងបន្តច្បាប់អាជ្ញាសឹក ៩០ថ្ងៃទៀត
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


