ព័ត៌មានអន្ដរជាតិ
ជប៉ុន អនុញ្ញាតឲ្យសាងសង់កាស៊ីណូជាលើកដំបូងនៅក្នុងប្រទេស
ក្រុមមន្រ្តីរដ្ឋាភិបាលជប៉ុន បានអនុញ្ញាតឲ្យដំណើរការគម្រោងរមនីយដ្ឋានថ្មីមួយនៅក្នុងទីក្រុង Osaka ដែលគម្រោងនេះ នឹងសាងសង់ចេញជា កាស៊ីណូ ដំបូងនៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅព្រឹកថ្ងៃសៅរ៍នេះ។

គម្រោងរមនីយដ្ឋាន និងកាស៊ីណូនេះ គ្រោងនឹងចំណាយការសងសង់ដល់ប្រមាណ១៣.៥ ពាន់លានដុល្លារអាមេរិក ហើយគ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៩ខាងមុខនេះ។ គម្រោងរមនីយដ្ឋាន និងកាស៊ីណូនេះ ធ្វើឡើងក្នុងគោលបំណងទាក់ទងភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានក្នុងចំនួន២០លាននាក់។

គួរជម្រាបជូនថា កាស៊ីណូ នៅតែជាអាជីវកម្មខុសច្បាប់នៅក្នុងប្រទេសជប៉ុនរហូតមកដល់ឆ្នាំ២០១៨ ប៉ុន្តែ បើទោះបីមានការអនុញ្ញាតឲ្យស្របច្បាប់វិញក៏ដោយ ក៏គម្រោងបង្កើតក្រុមហ៊ុនល្បែងជាលើកដំបូងនៅក្នុងប្រទេសជប៉ុននៅតែគាំងដំណើរការរហូតមកដល់ពេលបច្ចុប្បន្ន។ នេះ គឺដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ និងរឿងអាស្រូវពុករលួយរហូតឈានដល់ការចាប់ខ្លួនអ្នកតំណាងរាស្រ្តជប៉ុនជាន់ខ្ពស់ម្នាក់ថែមទៀតផង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


