Connect with us

ព័ត៌មានអន្ដរជាតិ

ថៃបង្ក្រាបថ្នាំញៀនបានជិត៨លានគ្រាប់

បានផុស

នៅ

ថ្នាំញៀនប្រភេទយ៉ាម៉ាជិត៨លានគ្រាប់ ត្រូវបានកម្លាំងតម្រួតថៃស្ទាក់ចាប់បាន ក្រោយពីទទួលព័ត៌មានច្បាស់ការណ៍ថា មានការជួញដូរថ្នាំញៀនទ្រង់ទ្រាយធំមកពីភាគឦសាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយរបស់កាសែត ថៃរ៉ាត់ បានបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍ពីកម្លាំង ក ស ស្តីពីការដឹកជញ្ជូនថ្នាំញៀនឆ្លងកាត់ខេត្តសារ:បុរី ក្រោយពេលសង្ក្រាន្តត្រូវបានបញ្ចប់រួចមក លោក ប៊ុន ឈិន ស្នងការតម្រួតខេត្តសារ:បុរី បានចាត់កម្លាំងអោយត្រៀមចាំដើម្បីប្រតិបត្តិការនៅពេលដែលមានការសង្ស័យ។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវមិត្តភាព ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ខាងមុខអធិការដ្ឋានកែងខយ ស្ថិតក្នុងឃុំថាប់ខ្វាង ស្រុកកែងខយ ខេត្តសារ:បុរី ប្រទេសថៃ។ នៅពេលនោះមុខសញ្ញាបានបង្ហាញខ្លួន គឺមានរថយន្តចំនួន២គ្រឿងជាអ្នកបើកផ្លូវ ដើម្បីស្ទាបស្ទង់សភាពការទើបសមត្ថកិច្ចអោយសញ្ញាបញ្ឈប់ល្បឿន ដើម្បីត្រួតពិនិត្យដោយក្នុងរថយន្តនីមួយៗមានមនុស្ស២នាក់ និងមានកាំភ្លើងខ្លី១ដើម ទើបសមត្ថកិច្ចឃាត់ខ្លួន ហើយក៏បន្តឃាត់រថយន្តទី៣ ដែលដឹកថ្នាំញៀនមកតាមក្រោយ។

ក្រោយពេលត្រួតពិនិត្យ គឺរថយន្តទី៣មានដឹកថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន១៩ការ៉ុង សរុបថ្នាំញៀនមានចំនួន​៧.៦០០.០០០ គ្រាប់ ។ ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៦នាក់ អាវុធខ្លី២ដើម និងថ្នាំញៀនជិត៨លានគ្រាប់ ដោយពួកគេបានសារភាពថា ដឹកពីព្រំដែនភាគឦសាន្ត ឆ្លងកាត់ខេត្តសារ:បុរី ចូលទៅភាគកណ្តាលប្រទេស ដោយទាំងអស់គ្នាទទួលបានឈ្នួលដឹកជញ្ជូន ៣០ មុឺនបាត ដើម្បីចែកគ្នា។ បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនទៅតុលាការហើយ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម