Connect with us

ព័ត៌មានអន្ដរជាតិ

ចិនរឹតត្បិតការធ្វើដំណើរក្នុងប្រទេសនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន (NHC) បានប្រកាសពីការរឹតបន្តឹងការធ្វើដំណើរក្នុងស្រុកដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈដែលប្រទេសនេះកំពុងរៀបចំសម្រាប់ការធ្វើដំណើររបស់មនុស្សយ៉ាងច្រើនដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ។

ពលករចំណាកស្រុកចិនរាប់លាននាក់ដែលមានគម្រោងធ្វើដំណើរត្រឡប់ទៅជនបទវិញឥឡូវត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ ១៩ ក្នុងរយៈពេល ៧ ថ្ងៃនៃការចាកចេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វារួមមាន ៖

ប្រជាជនមកពីតំបន់មធ្យម ឬតំបន់ដែលមានហានិភ័យខ្ពស់

បុគ្គលិកមណ្ឌលធ្វើចត្តាឡីស័ក

អ្នកធ្វើការក្នុងឧស្សាហកម្មអាហារគ្រឿងសមុទ្រ

កម្មករដឹកជញ្ជូន

ប្រជាជនមកពីតំបន់មធ្យម ឬតំបន់ដែលមានហានិភ័យខ្ពស់កំពុងត្រូវបានបង្អាក់ពីការធ្វើដំណើរទាំងអស់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកពិធិបុណ្យចូលថ្មីនេះ ។

ទន្ទឹមនោះអ្នកដែលធ្វើដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមាននឹងមិនចាំបាច់ធ្វើចត្តាឡីស័កនៅពេលមកដល់នោះទេ ។ ពួកគេនឹងត្រូវត្រួតពិនិត្យសុខភាពរបស់ពួកគេជាមួយនឹងការវាស់កម្ដៅ និងការត្រួតពិនិត្យរោគសញ្ញាប្រចាំថ្ងៃ ហើយត្រូវឆ្លងកាត់ការធ្វើតេស្តពីរផ្សេងទៀតនៅថ្ងៃទី ៧ និងទី ១៤ បន្ទាប់ពីការមកដល់ ។

គួរបញ្ជាក់ថា វិធានការណ៍ថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ២៨ ខែមករា និងមានរយៈពេលរហូតដល់ថ្ងៃទី ៨ ខែមីនា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ កម្មករចិនដែលជាប់ក្នុងអណ្ដូងរ៉ែមាសសុំជំនួយជាបបរ ស សាច់ក្រក និងជ្រក់តាសក់

ចុចអាន ៖ វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនចិន Sinopharm មានសុវត្ថិភាពសម្រាប់ក្រុមមនុស្ស ២ ប្រភេទនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម