ព័ត៌មានអន្ដរជាតិ
ទិដ្ឋភាពប្រជាជនវៀតណាមសម្រុកវិលមកស្រុកកំណើតលើសការរំពឹងទុក ក្រោយកៀកថ្ងៃចូលឆ្នាំថ្មី
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រជាជនដែលកំពុងរស់នៅនិងធ្វើការនៅទីក្រុងហូជីមិញ ត្រលប់មកផ្ទះវិញដើម្បីត្រៀមអបអរបុណ្យចូលឆ្នាំចិន-វៀតណាម មុនកាលកំណត់ ដែលធ្វើឲ្យស្ថានីយ៍រថយន្តក្រុងមានមនុស្សកកកុញ។ ទោះបីជាមានមនុស្សច្រើនក៏ដោយ ប៉ុន្តែចំនួនយានជំនិះនៅតាមស្ថានីយនៅតែធានាថានឹងបម្រើប្រជាពលរដ្ឋ។
គេកត់សម្គាល់ថា នៅស្ថានីយ៍រថយន្តក្រុង Mien Dong និងស្ថានីយ៍រថយន្ត Mien Tay (ស្រុក Binh Tan) ដោយយោងតាមការចុះផ្សាយពី soha នារសៀលថ្ងៃនេះ ចំនួនប្រជាជនត្រឡប់ទៅស្រុកកំណើតដើម្បីធ្វើបុណ្យចូលឆ្នាំថ្មី ចាប់ផ្តើមកើនឡើងជាលំដាប់។ ភ្ញៀវភាគច្រើនដែលត្រឡប់មកផ្ទះ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី គឺជាសិស្សសាលា។

លើសពីនេះទៀតសោត នៅស្ថានីយ៍រថយន្តក្រុង ទោះបីជាចំនួនអ្នកដំណើរកើនឡើងជាងឆ្នាំមុនក៏ដោយ ប៉ុន្តែតាមរយៈរូបភាពដែលបង្ហាញក៏មិនមានការកកកុញខ្លាំង ខណៈដែលប្រជាជនបានសម្រុកទិញសំបុត្រ និងរង់ចាំរថយន្តក្រុងដើម្បីធ្វើដំណើរវិលទៅកាន់ស្រុកកំណើតរៀងៗខ្លួន។
ដោយឡែក លោក Do Phu Dat នាយករងស្ថានីយ៍រថយន្តក្រុង Mien Dong បាននិយាយថា ចាប់តាំងពី ២ក្នុងចំណោម៣នៃចំនួនរថយន្តនៅស្ថានីយ៍បានផ្លាស់ប្តូរទៅកាន់ស្ថានីយ៍រថយន្តក្រុង Mien Dong ថ្មីក្នុងទីក្រុង Thu Duc ការលើសទម្ងន់ក្នុងអំឡុងពេលបុណ្យទានលែងកើតមានទៀតហើយ។ ទន្ទឹមនឹងការដែលមនុស្សជាច្រើនបានត្រឡប់មកផ្ទះវិញមុនថ្ងៃ អ្នកខ្លះមានយានជំនិះផ្ទាល់ខ្លួន ចំណែកមនុស្សដែលមានបំណងធ្វើដំណើរតាមរថយន្តក្រុងកើនឡើងខ្លាំងដូចគ្នា។
ងាកទៅកាន់លោក Tran Van Hau ជាប្រធានផ្នែកប្រតិបត្តិការនៅស្ថានីយ៍រថយន្តក្រុង Mien Tay ឯណោះវិញក៏និយាយដែរថា ចំនួនអ្នកដំណើរដែលមកស្ថានីយ៍រថយន្តក្រុងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានកើនឡើងប្រហែល ២០% បើធៀបនឹងថ្ងៃធម្មតា។ នៅថ្ងៃទី ០២ ខែកុម្ភៈ ចំនួនអ្នកដំណើរដែលមកដល់ស្ថានីយ៍រថយន្តក្រុងបានឈានដល់សមត្ថភាពផ្ទុកអ្នកដំណើរជាង ៣០,០០០នាក់។ គិតត្រឹមថ្ងៃទី ០៣ ខែកុម្ភៈ ស្ថានីយ៍រថយន្តក្រុងបានស្វាគមន៍មនុស្សប្រហែល ៣៨,០០០ នាក់ឯណោះ។
យ៉ាងណាមិញ គេរំពឹងថា ប្រជាពលរដ្ឋនឹងមានតម្រូវការខ្លាំងបំផុត ក្នុងការធ្វើដំណើរចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ នៃថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ជាពិសេសនៅថ្ងៃទី២៨ ដែលមានអ្នកដំណើររហូតដល់ ៦ម៉ឺននាក់ក្នុងមួយថ្ងៃ ស្ថានីយ៍រថយន្តក្រុងនៅតែមានសមត្ថភាពគ្រប់គ្រាន់សម្រាប់អ្នកដំណើរត្រឡប់មកផ្ទះ ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីរបស់ពួកគេ៕
សូមទស្សនានូវទិដ្ឋភាពប្រជាជនវៀតណាមសម្រុកវិលមកស្រុកកំណើត ដើម្បីត្រៀមអបអរបុណ្យចូលឆ្នាំថ្មី ចិន-វៀតណាម នាថ្ងៃខាងមុខ





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តុលាការវៀតណាមសម្រេចបន្ថយទោស តារាម៉ូដែល Ngoc Trinh ធ្លាប់បង្ហោះម៉ូតូធំបង្កភាពវឹកវរសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


