ព័ត៌មានជាតិ
ខេត្តព្រះវិហារ មានភ្ញៀវទេសចរជាង ១៣ម៉ឺននាក់ ដើរលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មី
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តព្រះវិហារ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាន និងតាមគោលដៅទេសចរនានា ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមកម្សាន្តសប្បាយនៅតាមទីតាំងសង្រ្កាន្តឆ្នាំថ្មី ក្នុងខេត្តចំនួន ១៣៥ ២០៨នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ១៣៥ ០៧៩នាក់ និងភ្ញៀវបរទេសចំនួន ១២៩នាក់។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ បានឱ្យដឹងថា ក្រៅពីទីតាំងសង្ក្រានដែលអាជ្ញាធរបានរៀបចំសម្រាប់ប្រជាពលរដ្ឋលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំជាតិខ្មែរ។ ភ្ញៀវទេសចរអាចទៅលេងកម្សាន្តនៅតាមគោលដៅទឹសចរណ៍នានាក្នុងខេត្តរួមមាន ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ភ្នំត្បែងមានជ័យដែនដីពិសិដ្ឋ ស្ថិតក្នុងស្រុកត្បែងមានជ័យ ប្រាសាទកោះកែរ ស្ថិតក្នុងស្រុកគូលែន និងទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនប្រទេសឡាវ ព្រមទាំងតំបន់ទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀត។
សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ នេះ ខេត្តព្រះវិហារ បានផ្លាស់ប្តូរមុខមាត់ថ្មី ដោយមានការកែលម្អទីតាំងសំខាន់ៗមួយចំនួនដូចជា រង្វង់មូលព្រះនរាយណ៍ បុស្បុកតម្កល់រូបសំណាកលោកតាឌី ផ្សាររាត្រីផាប់ស្ត្រីត ក៏ដូចជាតាមផ្លូវសំខាន់ៗមួយចំនួនទៀត។ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅខេត្តព្រះវិហារ រយៈពេល ៤ថ្ងៃនេះ ធានាបានសន្តិខុស សុវត្ថិភាព ល្អប្រសើរ ទាំងនៅក្នុងទីប្រជុំជនខេត្ត ក៏ដូចជាទីប្រជុំជនតាមក្រុង ស្រុកទាំង៨ ផងដែរ។

នៅថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន រៀបចំពីធីស្រង់ព្រះ។ ចំណែក នៅតំបន់សើម ក្នុងបរិវេណសាលាខេត្ត និងតំបន់ផាប់ស្រ្ទីត គេសង្កេតឃើញប្រជាពលរដ្ឋ ចូលរួមលេងកម្សាន្ត មានចំនួនកើនឡើងទ្វេរដង ដោយសារថ្ងៃនេះជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំផងដែរ។
ដោយឡែក ក្នុងរយៈពេល៤ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មី រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទាក់ទាញបានភ្ញៀវទេសចរសរុប ២៤,៤៤៤នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ។សេចក្ដីប្រកាសព័ត៌មានបានបន្តថា នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៥,២៧៤នាក់ កើនឡើង ៣២.២% ធៀបនឹងឆ្នាំ២០២៣ ។ រីឯ នៅរមណីដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរសរុប ១៩,១៧០នាក់ កើនឡើង ២២៥.៣% ធៀបនឹងឆ្នាំ២០២៣៕




ដោយ៖ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


