ព័ត៌មានជាតិ
លោក ហេង សួរ អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ របស់សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន
កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៤ របស់សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ អ៊កវ៉ូត (Oakwood) ក្នុងរាជធានីភ្នំពេញ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពី លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមទាំងថ្នាក់ដឹកនាំសមាគម និងអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន ប្រមាណ ១៥០ រូប។
ក្នុងនាមជាអតីតនិស្សិតជប៉ុន លោករដ្ឋមន្ត្រី បានសម្តែងក្តីរីករាយចំពោះកម្មវិធីដ៏មានអត្ថន័យ និងមានភាពរីករាយនៅពេលនេះ ដែលអតីតនិស្សិតខ្មែរធ្លាប់បានសិក្សានៅប្រទេសជប៉ុន មានឱកាសជួបគ្នាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងបានជូនពរដល់អតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុនក្នុងឱកាសឆ្នាំថ្មីផងដែរ។

ក្នុងកម្មវិធីជួបជុំដែលធ្វើឡើងមួយឆ្នាំម្តង នាពេលនេះ ក៏មានការលេងល្បែងប្រជាប្រិយ ការច្រៀងរាំកម្សាន្តពីគណៈអធិបតី និងភ្ញៀវចូលរួមយ៉ាងសប្បាយរីករាយផងដែរ៕







-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


