ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យខ្លះ
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ពីការិយាល័យបោះឆ្នោតចំនួន៤៧ បន្ទាប់ពីរកឃើញថា សន្លឹកឆ្នោតសរុប គឺមិនស៊ីគ្នានឹងចំនួនអ្នកទៅបោះឆ្នោត ក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ខែឧសភា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ក្នុងចំណោមការិយាល័យទាំង៤៧នោះ មានការិយាល័យចំនួន១៦ ត្រូវបានបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញសម្រាប់អាសនៈមណ្ឌល ខណៈ៣១ការិយាល័យ ត្រូវរាប់សន្លឹកឆ្នោតឡើងវិញសម្រាប់អាសនៈក្នុងបញ្ជីគណបក្ស។
ប្រភពខាងលើបន្ថែមថា ពេលខ្លះចំនួនអ្នកទៅបោះឆ្នោតអាចខ្ពស់ជាងចំនួនសន្លឹកឆ្នោត ប្រសិនបើអ្នកបោះឆ្នោតបង្ហាញសិទ្ធិរបស់ខ្លួនក្នុងការទៅបោះឆ្នោត ប៉ុន្តែមិនគូសសន្លឹកឆ្នោតនៅក្នុងបន្ទប់ រួចក៏ចាកចេញពីការិយាល័យបោះឆ្នោតវិញ។

ប្រភពដដែលបន្តថា ក្រុមឃ្លាំមើលការបោះឆ្នោត បានឈានដល់ការសន្និដ្ឋាន ដោយបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ព្រោះគេជឿថា ភាពមិនប្រក្រតី អាចប៉ះពាល់ដល់លទ្ធផលចុងក្រោយ, ចំណាត់ថ្នាក់បេក្ខជនតំណាងរាស្ត្រ និងប្រជាប្រិយភាពដែលគណបក្សនីមួយៗទទួលបាន។
ទោះបីជាយ៉ាងណាក៏ដោយ EC មិនទាន់បង្ហាញឈ្មោះការិយាល័យទាំង៤៧ និងខេត្តទាំងនោះនៅឡើយទេ ប៉ុន្តែគេរំពឹងថា ការរាប់សន្លឹកឆ្នោតសាជាថ្មី នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី១១ខែមិថុនា ហើយលទ្ធផលដែលបានធ្វើបច្ចុប្បន្នភាព នឹងប្រកាសក្នុងខែនេះ។
គួរបញ្ជាក់ថា តាមច្បាប់ប្រទេសថៃ គឺតម្រូវឲ្យ EC ត្រូវប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ គណបក្សជាប់ឆ្នោតថៃ ចេញមុខបំភ្លឺ រឿងដែលថា ខ្លួនគ្រោងបណ្តេញពលករខ្មែរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


