នាវាផ្ទុកយន្តហោះទី៣របស់ចិន ត្រៀមបង្ហាញខ្លួនក្នុងឆ្នាំនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

នាវាផ្ទុកយន្តហោះទី៣របស់ចិន ត្រៀមបង្ហាញខ្លួនក្នុងឆ្នាំនេះ

Published

on

នាវាផ្ទុកយន្តហោះទី៣របស់ចិន ត្រូវបានគេរំពឹងថានឹងបង្ហាញក្នុងឆ្នាំ២០២១នេះ ហើយចូលបម្រើក្នុងកងទ័ពជើងទឹកនៅឆ្នាំ២០២៥។

នាវាដែលត្រូវបានគេស្គាល់ថា Type 003 មួយគ្រឿងនេះ កំពុងត្រូវបានគេដំឡើងនៅឯកន្លែងផលិតនាវាមួយក្នុងទីក្រុង សៀងហៃ ហើយអាចសម្ពោធក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

ព័ត៌មាននេះបានកើតឡើងបន្ទាប់ពីប្រទេសចិនអះអាងកាលពីខែតុលាថា នាវាផ្ទុកយន្តហោះទី២របស់ខ្លួន បានត្រៀមរួចរាល់ហើយសម្រាប់កងទ័ពបន្ទាប់ពីទាហានបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាបន្តបន្ទាប់។

នាវាដឹកយន្តហោះថ្មីបំផុតរបស់ទីក្រុងប៉េកាំងនេះ ត្រូវបានគេរាយការណ៍ថាមានសមត្ថភាពផ្ទុកទម្ងន់បានជាង៨ម៉ឺនតោននិងបំពាក់ដោយម៉ាស៊ីនអេឡិចត្រូម៉ាញ៉េទិចដើម្បីឲ្យយន្តហោះ ហោះចេញ។

នៅចុងបញ្ចប់នៃកម្មវិធីសង្ខេបអាវុធថ្មីរបស់ទីក្រុងប៉េកាំង ប៉ុស្តិ៍យោធា CCTV បានបង្ហាញនូវអ្វីដែលមើលទៅដូចជាគំរូនៃនាវាផ្ទុកយន្តហោះមួយគ្រឿងដែលគ្របដោយភួយពណ៌ក្រហម។

ក្រោមគំរូនៃរូបភាពដែលបង្កើតដោយកុំព្យូទ័រ ស្ថានីយ៍ទូរទស្សន៍នេះដាក់ Caption​ ថា “ឆ្នាំ២០២១នេះ យើងរំពឹងទុក”។

គេប៉ាន់ស្មានថា នាវានេះនឹងចូលបម្រើក្នុងសេវាកម្មកងទ័ពជើងទឹក នៅចន្លោះឆ្នាំ២០២៤និងពាក់កណ្តាលឆ្នាំ២០២៥។

លោក Song Zhongping អ្នកជំនាញខាងយោធាចិនបានបង្ហើបឲ្យដឹងថា ការស្ថាបនានាវានេះបានបញ្ចប់ហើយ ហើយអ្វីដែលត្រូវធ្វើគឺការដំឡើងនៅកន្លែងផលិតនាវា។

លោក Song បានប្រាប់កាសែត Global Times កាលពីថ្ងៃអាទិត្យថា “ឆ្នាំ២០២១នេះ គឺជាឆ្នាំមួយដែលពោរពេញទៅដោយការរំពឹងទុក រាប់បញ្ចូលទាំងនាវាដឹកយន្តហោះ Type 003 និងយន្តហោះទម្លាក់គ្រាប់បែក H-20 ផងដែរ”។

គេជឿថា នាវាដឹកយន្តហោះទី៣របស់ទីក្រុងប៉េកាំងនេះ នឹងមានសមត្ថភាពផ្ទុកបានច្រើនជាងជាងនាវាពីរគ្រឿងមុនរបស់ប្រទេសនេះទៅទៀត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ (មានវីដេអូ) ៖ កងនាវាចរឥណ្ឌាបង្ហាញពីការបាញ់មីស៊ីលពន្លិចនាវាសត្រូវ អំឡុងពេលសមយុទ្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ3 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ4 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ4 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

ព័ត៌មានជាតិ4 hours ago

អ្នកជំនាញ​អះអាង​ថា តម្លៃ​ដំឡូង​មី​នៅ​ឆ្នាំនេះ​ខ្ពស់​ជាង​ឆ្នាំមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services