ព័ត៌មានអន្ដរជាតិ
មេខ្លោងស្ទើរតែទាំងអស់ នៃការវាយប្រហារនៅវៀតណាម ត្រូវបានចាប់ខ្លួន
ក្រសួងសន្តិសុខសាធារណៈវៀតណាម បានបញ្ជាក់កាលពីថ្ងៃសុក្រទី១៦ខែមិថុនាថា ជនសង្ស័យជាង៥០នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ លើការិយាល័យគណៈកម្មាធិការប្រជាជនចំនួនពីរ ក្នុងខេត្ត Dak Lak ត្រូវបានចាប់ខ្លួន ដោយក្នុងនោះរួមមានទាំងមេខ្លោងភាគច្រើនផងដែរ។

តំណាងក្រសួងសន្តិសុខសាធារណៈនិយាយថា ជនសង្ស័យភាគច្រើនគឺជាយុវជននៃក្រុមជនជាតិភាគតិចនៅក្នុងខេត្ត Dak Lak។ ជនសង្ស័យនិយាយថា ពួកគេត្រូវបានញុះញង់និងបង្ខំឲ្យធ្វើរឿងនេះ ដោយមានអ្នកសន្យាថា នឹងនាំពួកគេទៅក្រៅប្រទេស។
មេខ្លោងម្នាក់ឈ្មោះ Y Tho Ayun អាយុ៣៥ឆ្នាំ ឬគេស្គាល់ថា Ama Kzruh បានប្រាប់អាជ្ញាធរថា គាត់ញុះញង់អ្នកភូមិនៅ Dak Lak ឲ្យបើកការបាញ់ប្រហារលើការិយាល័យនៅក្នុងឃុំ Ea Ktur និង Ea Tieu។ គាត់សារភាពថា គាត់បានចុចឈ្មោះមនុស្សដែលគាត់ទុកចិត្តប៉ុណ្ណោះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងសន្តិសុខសាធារណៈ និយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីស្វែងរកជនសង្ស័យផ្សេងទៀតនៅក្នុងការវាយប្រហារនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ចាប់បានមេខ្លោងម្នាក់ ពាក់ព័ន្ធការវាយប្រហារ នៅខេត្តជាប់ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


