Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងព្យុងយ៉ាង ព្រមានថា កូរ៉េខាងត្បូងនិងអាមេរិក កំពុងរុញឧបទ្វីបកូរ៉េ ទៅជិតសង្គ្រាមនុយក្លេអ៊ែរ

បានផុស

នៅ

វិទ្យាស្ថានសម្រាប់ការសិក្សាអាមេរិក របស់ក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានក្នុងរបាយការណ៍មួយនៅថ្ងៃចន្ទទី២៦ខែមិថុនាថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កំពុងជំរុញឧបទ្វីបកូរ៉េឲ្យខិតកាន់តែជិតទៅគែមនៃសង្គ្រាមនុយក្លេអ៊ែរ។

លោក គីម ជុងអ៊ុន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះនិយាយថា សហរដ្ឋអាមេរិកកំពុងរំលោភលើអធិបតេយ្យ និងសន្តិសុខរបស់កូរ៉េខាងជើងកាន់តែខ្លាំងនៅឆ្នាំនេះ ហើយនេះជាអ្វីដែលទីក្រុងព្យុងយ៉ាង មិនអាចទ្រាំទ្រទៀតបាន។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA, ទង្វើរបស់សហរដ្ឋអាមេរិក បានរុញច្រានភាពតានតឹងផ្នែកយោធានៅឧបទ្វីបកូរ៉េ និងនៅអាស៊ីឦសាន ធ្លាក់ចូលទៅក្នុងស្ថានភាពអស្ថិរភាពធ្ងន់ធ្ងររួចទៅហើយ ពោលគឺខិតកាន់តែជិតទៅនឹងគែមនៃសង្គ្រាមនុយក្លេអ៊ែរ។

លោក យូន ស៊ុកយុល (ឆ្វេង) និងលោក ចូ បៃដិន (រូបថត៖ Reuters)

ទន្ទឹមនោះ របាយការណ៍ខាងលើ បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូល ចំពោះការប្រឈមមុខដាក់គ្នាខាងយោធានិងវោហាសាស្ត្រគំរាមកំហែង ហើយនិយាយថា សង្រ្គាមនៅឧបទ្វីបនេះ នឹងរីករាលដាលយ៉ាងឆាប់រហ័សទៅជាសង្រ្គាមលោកនិងសង្រ្គាមនុយក្លេអ៊ែរ មិនធ្លាប់មានសោះលើភពផែនដី ដែលបណ្តាលឲ្យមានផល​វិបាក​​មហន្តរាយ​បំផុត និងគ្មានថ្ងៃវិល​ត្រលប់​វិញ​បាន។

លើសពីនេះ វិទ្យាស្ថានសិក្សាអាមេរិករបស់ក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានថា ទីក្រុងព្យុងយ៉ាង នឹងបន្តបង្កើនសមត្ថភាពការពារខ្លួន ប្រសិនបើក្រុងវ៉ាស៊ីនតោននៅតែបន្តគោលនយោបាយអរិភាព ប្រឆាំងកូរ៉េខាងជើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ប្រជាជនកូរ៉េខាងជើង នាំគ្នាស្រែក “ធ្វើសង្គ្រាមសងសឹក កម្ទេចអាមេរិក”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម