Connect with us

ព័ត៌មានអន្ដរជាតិ

លោក Lukashenko ថា កុំភ័យ! នុយក្លេអ៊ែររុស្ស៊ី លើដីបេឡារុស នឹងមិនបាញ់ឡើយ

បានផុស

នៅ

កាលពីថ្ងៃសុក្រទី៣០ខែមិថុនា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានបញ្ជាក់ច្បាស់ៗថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលឈរជើងនៅក្នុងប្រទេសបេឡារុស នឹងមិនត្រូវប្រើប្រាស់ឡើយ។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដក​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Belta, លោក Lukashenko និយាយថា “មនុស្សកំពុងនិយាយនៅថ្ងៃនេះអំពីអាវុធនុយក្លេអ៊ែរ ដែលបញ្ជូនទៅប្រទេសបេឡារុស។ មិនចាំបាច់រិះគន់នរណាម្នាក់ទេ ខ្ញុំធ្លាប់និយាយពីវារួចហើយ។ វាគឺជាគំនិតផ្តួចផ្តើមដ៏រឹងមាំបំផុតរបស់ខ្ញុំ អាវុធនុយក្លេអ៊ែរ ត្រូវបានដាក់នៅទីនេះ នៅកន្លែងដែលមានសុវត្ថិភាព។ ខ្ញុំសូមបញ្ជាក់​ថា ​ដរាបណា​ពួកគេ​នៅ​ទីនេះ កុំភ័យ! យើង​នឹង​មិនបាញ់​វា​ទេ ហើយ​ក៏គ្មាន​សត្រូវ​ណា ហ៊ានឈានជើងចូលទឹកដីរបស់យើងដែរ”។

លោកលើកឡើងបែបនេះ បន្ទាប់ពីមានការភ័យខ្លាចជាសកលថា រុស្ស៊ី អាចប្រើទឹកដីបេឡារុស ជាកន្លែងបាញ់អាវុធនុយក្លេអ៊ែរ។

អាវុធនុយក្លេអ៊ែររុស្ស៊ី (រូបថត៖ IntelliNews)

សូមរម្លឹកឡើងវិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីពាក់កណ្តាលខែមិថុនាថា ទីក្រុងមូស្គូ បានផ្ទេរក្បាលគ្រាប់នុយក្លេអ៊ែរទៅប្រទេសបេឡារុស ហើយនឹងបញ្ចប់ភារកិច្ចផ្លាស់ប្តូរអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅចុងឆ្នាំនេះ។

លោក ពូទីន អះអាងទៀតថា ការដាក់ពង្រាយនេះគឺដើម្បីកំញើញ និងជាសញ្ញាព្រមានមួយ ផ្ញើទៅអ្នកដែលចង់កម្ចាត់រុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ បេឡារុស ថា នុយក្លេអ៊ែររុស្ស៊ី នៅទឹកដីរបស់ខ្លួន ខ្លាំងជាងបរមាណូ ដែលអាមេរិក ទម្លាក់លើ ហ៊ីរ៉ូស៊ីម៉ា ៣ដងឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម