Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនដឹកជញ្ចូនធំៗរួមដៃគ្នាជួយនាវិកដែលជាប់គាំងនៅសមុទ្រដោយសារកូវីដ

បានផុស

នៅ

ក្រុមហ៊ុនដឹកជញ្ចូនរ៉ែ និងពាណិជ្ជកម្មធំៗជាង ៣០០ ក្រុមហ៊ុនបាននិយាយថា ពួកគេមានគម្រោងធ្វើការរួមគ្នាដើម្បីជួយនាវិករាប់រយរាប់ពាន់នាក់ដែលជាប់គាំងនៅលើនាវាអស់រយៈពេលជាច្រើនខែដោយសារតែជំងឺកូវីដ ១៩ ក៏ដូចជាហានិភ័យផ្សេងទៀតនៅសមុទ្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រហែល ៩០ ភាគរយនៃពាណិជ្ជកម្មពិភពលោកត្រូវបានដឹកជញ្ជូនតាមសមុទ្រ ហើយការរឹតត្បិតនៃជំងឺកូវីដ ១៩ ក្នុងប្រព័ន្ធយុត្តាធិការជាច្រើនកំពុងប៉ះពាល់ដល់ចង្វាក់ផ្គត់ផ្គង់ ។

នៅក្នុងខែធ្នូ មហាសន្និបាតអង្គការសហប្រជាជាតិបានជំរុញឲ្យប្រទេសទាំងអស់ត្រូវកំណត់អ្នកធ្វើនាវាចរណ៍ និងបុគ្គលិកសមុទ្រផ្សេងទៀតជាកម្មករសំខាន់ ។

មន្រ្តីឧស្សាហកម្មដឹកជញ្ជូនបាននិយាយថា នាវិកជាច្រើនកំពុងជួបការលំបាក ហើយភាគច្រើននៅឯសមុទ្រយូរជាងដែនកំណត់រយៈពេល ១១ ខែដែលបានចែងនៅក្នុងអនុសញ្ញាស្តីពីកម្លាំងពលកម្មតាមសមុទ្រ ។

ក្រុមហ៊ុនដឹកជញ្ជូនទាំងនោះរួមមានក្រុមហ៊ុន AP Moller Maersk ក្រុមហ៊ុនរុករករ៉ែ Anglo American and Rio Tinto ក្រុមហ៊ុនប្រេងយក្ស BP and Royal Dutch Shell ក៏ដូចជាក្រុមហ៊ុនពាណិជ្ជកម្ម Cargill ក្រុមហ៊ុន Trafigura និងក្រុមហ៊ុន Vitol នឹងជម្រុញការចែករំលែកព័ត៌មានអំពីក្រុមហ៊ុនដែលជាហត្ថលេខីទាំងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ភពផែនដីកំពុងបាត់បង់ទឹកកកលឿនជាងនៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០

ចុចអាន ៖ លោក ស៊ី ជីនពីង ព្រមានមេដឹកនាំពិភពលោកប្រឆាំងនឹង “សង្គ្រាមត្រជាក់ថ្មី”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម