Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ GoodToGo កំពុងអបអរសាទរការទទួលបានការកុម្ម៉ង់ ១ លានបុង ជាលើកដំបូង និងមានរង្វាន់ជាច្រើនសម្រាប់ចែកជូនអតិថិជនផងដែរ

បានផុស

នៅ

​ចាប់ពី​ថ្ងៃទី​ 8 រហូតដល់​ថ្ងៃទី​ 13 ខែមេសា ឆ្នាំ ​2022 នេះ ដើម្បីអបអរសាទរការទទួលបានការកុម្ម៉ង់គ្រប់ចំនួន 1 លានបុងជាលើកដំបូង និងដើម្បីធ្វើការថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន​ដឹកជញ្ជូន​ម្ហូបអាហារ GoodToGo បានរៀបចំ​កម្មវិធី​ដ៏​ធំ​ចំនួន 2 កន្លែង​ដែលមាន​ទីតាំងនៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉​ល និង​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ ដោយមាន​ការផ្ដល់ជូន​ឱកាស​សម្រាប់​អតិថិជន​ក្នុងការ​បង្វិល​កង​ចាប់​រង្វាន់​ជាច្រើន​រួមមាន​កង្ហារ​ទឹក កង្ហារ​កាន់​ដៃ អាវយឺត កាបូប ជែ​ល​លាងដៃ និង​គូ​ប៉ុង​ទឹកប្រាក់​បន្ថែម​ជាច្រើន​ទៀត ហើយ​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ GoodToGo បាន​សហការ​ជាមួយនឹង​ដៃគូរជាង 50 អាជីវកម្ម​ធ្វើការ​បញ្ចុះតម្លៃ​រហូតដល់ 60% និង​ការផ្ដល់ជូន​គូ​ប៉ុង​បញ្ចុះតម្លៃ​សរុប​រហូតដល់ 120 ដុល្លា​រទៅកាន់​អតិថិជន​ចាស់ ចាប់ពី​ថ្ងៃទី​ 8 ខែមេសា ដល់​ថ្ងៃទី​ 13 ខែមេសា​។ សម្រាប់​អតិថិជន​ថ្មី​ដែល​ធ្វើការ​ដោ​ន​ឡូត និង ចុះឈ្មោះ​ក្នុងអំឡុងពេល​នេះ​ក៏​នឹង​ទទួលបាន​គូ​ប៉ុង​បញ្ចុះតម្លៃ​សរុប​រហូតដល់ 100 ដុល្លារ​ភ្លាមៗ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ក៏​ជា​លើកទីមួយ​ដែល GoodToGo បានធ្វើការ​បង្ហាញ​នូវ​តុក្កតា​តំណាង​របស់ខ្លួន​ ដើម្បី​បង្ហាញជូន​សាធារណជន​។ អ្នកគាំទ្រ​ជាច្រើន​បាន​សរសើរ​ថា​តុក្កតា​តំណាង​របស់ GoodToGo គឺជា​តុក្កតា ដ៏​គួរ​ឲ្យ​ស្រលាញ់ និង​រស់​រវើក​បំផុត​ដែល​ពួកគេ​ធ្លាប់​ឃើញ​នៅក្នុង​ប្រទេស​កម្ពុជា​។ មាន​ដៃគូ​សហការ​ជាច្រើន​បាន​អ​ញ្ចើ​ញ​តុក្កតា​នាំ​តំណាង​របស់ GoodToGo ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ដើម្បី​បង្កើន​បរិយាកាស​ឲ្យ​កាន់តែ​មាន​ភាព​រីករាយ​។

s

​គួរបញ្ជាក់​ផងដែរ​ថា រយៈពេល​ប្រហែល​ជាង 2​ ខែ​នេះ ក្រុមហ៊ុន​ដឹកជញ្ជូន​ម្ហូបអាហារ GoodToGo បានសម្រេច​ទទួលបាន​កា​រក​ម្ម៉​ង់​រហូតដល់​ទៅ 1 ​លាន​បុ​ង ដែល​តួ​លេខ​នេះ ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​ក្នុង​ការផ្ដល់​សេវាកម្ម​ដែល​គួរ​ជាទី​ទុកចិត្ត​បំផុត​ជូន​ទៅដល់​អតិថិជន​ទាំងអស់​របស់ខ្លួន​។​

​ក្រុមហ៊ុន​ដឹកជញ្ជូន​ម្ហូបអាហារ GoodToGo បាន​ចាប់ដំណើរការ​ជា​ផ្លូវការ​តាំងពី​ខែធ្នូ ឆ្នាំ​ 2020 មកម្ល៉េះ ដោយ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ ទទួលបាន​ការចុះឈ្មោះ​ប្រើប្រាស់​រហូតដល់​ទៅ​ជាង 24​ ម៉ឺន​គណនី បាន​សហការ​ជាមួយ​ហាង និង​ក្រុមហ៊ុន​ជា​ដៃគូ​រហូតដល់​ទៅ​ជាង 2300 ​ហាង ដោយមាន​អ្នក​ដឹក​ជាង 500​ នាក់ ដើម្បី​ធ្វើការ​បម្រើសេវា​កម្ម​ជូន​អតិថិជន​។ ក្រុមហ៊ុន​បានដាក់​ចេញ​កម្មវិធី​ទូរស័ព្ទ​របស់ខ្លួន​ដែលមាន​ឈ្មោះថា GoodToGo ដែល​កម្មវិធី​នេះ​មាន​សមត្ថភាព និង​មុខងារ​ជាច្រើន​ដូចជា​ការផ្ដល់​ភាពងាយស្រួល​សម្រាប់​កា​រកុម្ម៉​ង់​ម្ហូប សម្ភារៈប្រើប្រាស់ ការបញ្ចុះ​តម្លៃ​ពិសេសៗ និង​មុខងារ​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ជាច្រើន​ផ្សេងទៀត ជាហេតុ​ធ្វើ​កំណើន​នៃ​ការគាំទ្រ​ពី​សំណាក់​អតិថិជន​របស់ខ្លួន​មានការ​ស្ទុះ​ឡើង​យ៉ាងគំហុក ក៏ដូចជា​ទទួល​បានកា​រ​សរសើរ​មិន​ដាច់​ពី​មាត់​ទៅលើ​សេវាកម្ម​ដែល​ប្រកបដោយ​ភាពកក់ក្ដៅ និង​ទំនួល​ខុសត្រូវ​ខ្ពស់​។​

​យោងតាម​លោក Faxon អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន GoodToGo មានប្រសាសន៍ថា “​នៅក្នុង​ទីផ្សារ​បច្ចុប្បន្ន​នេះ ​កម្មវិធី​ដឹកជញ្ជូន​ម្ហូបអាហារ​ដែលមាន​មុខងា​រ​ច្រើន គឺជា​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​។ ទោះបី​ជាមាន​ឧបសគ្គ​ជាច្រើន​ក្នុងការ​ស្វែងរក​ដៃគូ​ស​ហ​ការ ប៉ុន្តែ​ក៏​នៅតែមាន​ការគាំទ្រ​កាន់តែ​ខ្លាំងខ្លា​។ យោងតាម​ទិន្នន័យ​ក្នុងការ​ធ្វើការ​អង្កេត និង​វិភាគ​កន្លងមក​បានបង្ហាញ​ថា​ពី​ឆ្នាំ 2016 ដល់​ចុងឆ្នាំ​ 2019 ទីផ្សារ​សម្រាប់​សេវាកម្ម​ដឹកជញ្ជូន​នេះ​មាន​កំនើន 20%​។ ចាប់ពី​ឆ្នាំ 2020 សេវាកម្ម​ដឹកជញ្ជូន​ម្ហូប​មាន​សន្ទុះ​អភិវឌ្ឍ​កាន់តែ​ឆាប់រហ័ស​មួយកម្រិត​ទៀត​ដែល​កើនឡើង​ដល់ 45.6% នេះ​បង្ហាញថា​មានការ​កើនឡើង​រហូត​ដល់​ទៅ 32.8%​។ ស្ថេរភាព​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​ក៏​ជា​កត្តា​ដ៏​សំខាន់​ក្នុងការ​រីកចម្រើន និង​ផ្តល់​ឱកាស​កាន់តែច្រើន​សម្រាប់​វិនិយោគិន​ក្នុងប្រទេស​កម្ពុជា​។ ស្របពេល​ដែល​យើង​កំពុង​ពង្រីក​សេវាកម្ម​អោយ​កាន់តែ​ប្រសើរ បង្កើន​សមត្ថភាព យើង​សង្ឃឹមថា​នឹងមាន​ការរីក​ចម្រើន​បន្ថែមទៀត​។ បន្ទាប់ពី​បានដាក់​ដំណើរការ​នៅលើ​ទីផ្សារ យើង​ទទួលបាន​ការសរសើរ​ពី​អតិថិជន​ជាច្រើន​លើ​បទពិសោធន៍​ក្នុងការ​ប្រើប្រាស់ ភាពងាយស្រួល និង​គុណភាព​សេវាកម្ម យើង​មាន​មោទនភាព​ក្នុងការ​និយាយថា GoodToGo គឺជា​កម្មវិធី​ដែល​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ម្ហូប​ដែល​ល្អ​បំផុត​។​”

​ក្រុមហ៊ុន​បាន​ប្ដេជ្ញា​នឹង​បន្តធ្វើ​ឲ្យ​សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ​របស់ខ្លួន​កាន់​តែមាន​ភាពប្រសើរ​ជាង​នេះ មិន​ថា​ស្ថិតក្នុង​ស្ថានភាព​ជំងឺ​កូ​វីដ១៩ ដ៏​លំបាក​ប៉ុណ្ណា​នោះទេ ព្រោះនេះ​ជា​បេសកកម្ម និង​ជា​ចក្ខុវិស័យ​តែមួយគត់​ដើម្បី​លើ​ក​តម្កើ​ន​កិត្តិនាម​ក្រុមហ៊ុន​ឲ្យ​កាន់តែ​ល្បី​រន្ទឺ និង​ទទួលបាន​ការទទួលស្គាល់​ពី​អតិថិជន​ជាច្រើន​បន្ថែមទៀត​។​

GoodToGo សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ​ដ៏​គួរ​ឲ្យ​ទុកចិត្ត និង​ល្អ​បំផុត​សម្រាប់​លោកអ្នក​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម