Connect with us

សន្តិសុខសង្គម

ស្ដ្រីម្នាក់ ហ៊ានយកថ្នាំញៀនទៅផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន ដាក់ទៅខេត្តស្វាយរៀង

បានផុស

នៅ

សមត្ថកិច្ចបានឃាត់ខ្លួនស្ដ្រីម្នាក់ ក្រោយទទួលដំណឹងពីក្រុមហ៊ុនដឹកជញ្ជូន ពីករណីផ្ញើថ្នាំញៀនមួយកញ្ជប់ទៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពពី​ លោក សេង វ៉ាន់​ថា ចៅ​រង​ទី​ ១ ​សង្កាត់​ស្ទឹងមានជ័យ​ទី​ ២ ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ថ្ងៃទី​៤ ខែ មករា ឆ្នាំ ២០២២ លោក ទូច សំអុល ចៅសង្កាត់​ស្ទឹងមានជ័យ​ទី ១ បាន​ចាត់​ឲ្យ​លោក​សេង ស៊ី​វ៉ាន់​ថា​ចៅសង្កាត់រង​ទី ១ ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការ​ខណ្ឌ​មានជ័យ​ និង​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី ២ សហការ​ចុះបង្ក្រាប​ករ​ណី​គ្រឿងញៀន​ ក្រោយពី​ទទួលបាន​ដំណឹង​ពី​ម្ចាស់​សាខា​ទទួល​ផ្ញើ​អីវ៉ាន់​វីរៈ​ប៊ុន​ថាំ​សាខា​ស្ទឹងមានជ័យ ២ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ ១ ក្រុមទី ៦ សង្កាត់​ស្ទឹងមានជ័យ​ទី ២​។

បើតាម​ដំណើររឿងកាលពី​ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ នៅវេលា​ម៉ោង ១៦ និង ៥៥ នាទី​ល្ងាច​មាន​ជនសង្ស័យ​ភេទ​ស្រី​ឈ្មោះ ភោគ ពេជ្រ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច​ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រះសីហនុ ១​អ៊ី៥៣ ៤៧ បាន​យក​ថ្នាំញៀន​មួយកញ្ចប់​ធំ​លា​ក់ទុក​ ក្នុង​ប្រអប់​ជ័រ​មូល​ពណ៌​ស​ ដោយ​ថង់​ផ្លា​ស្ទិ​ក​ពណ៌​ខ្មៅ​យកទៅ​ផ្ញើ​នៅ​កន្លែង​ទទួលបញ្ញើ​អីវ៉ាន់​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​សាខា​ស្ទឹងមានជ័យ​ ដែលមាន​ទីតាំង​ដី​ឡូ​គ្មាន​លេខ​ផ្លូវ​មុន្នី​រ៉េត​ភូមិ​ដំណាក់​ធំ ១ សង្កាត់​ស្ទឹងមានជ័យ​ទី ២ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ខណៈនោះ​អ្នកទទួល​បញ្ញើ​ឈ្មោះ​សីហា ជីតា ភេទស្រី​ ដោយមាន​ការសង្ស័យ​បានធ្វើ​ការបើក​កញ្ចប់​អីវ៉ាន់​ធ្វើការ​ត្រួតពិនិត្យ​ក៏​ប្រទះឃើញ​ថ្នាំ​មួយ​កញ្ចប់​ផង​ធំ​ ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ ភោគ ​ពេជ្រ​ ប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី ២។

តាមរយៈចម្លើយសារភាពរបស់​ជនសង្ស័យ​បានឲ្យដឹងថា ​ចំពោះ​ថ្នាំញៀន​នេះ ​គឺ​ជនសង្ស័យ​ទទួល​ពី​បងថ្លៃ ​ដែលមាន​ឈ្មោះ ​តាំង វ៉ា ហៅ​ហ៊ាង​ ភេទ​ប្រុស​ ស្នាក់នៅ​បន្ទប់​ជួល​លេខ ៩ ផ្លូវលំ ​ភូមិ​ដំណាក់​ធំ ១ សង្កាត់​ស្ទឹងមានជ័យ​ទី ២ ជា​អ្នក​ឱ្យ​យកទៅ​ផ្ញើឱ្យ​អ្នកទទួល​នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង ​ក្រោយពី​ធ្វើការ​សួរនាំ​រួច​កម្លាំង​នគរបាល​ចម្រុះ​ បានធ្វើ​ការចុះទៅ​ឆែកឆេរ​នៅ​ទីតាំង​បន្ទប់​ជួល​ខាងលើ​ដោយ​មិន​មាន​រកឃើញ​ថ្នាំញៀន​បន្ថែមទៀត​ទេ​។​

​បច្ចុប្បន្ន​នគរបាល​ខ​ណ្ឌ​មានជ័យ​កំពុងធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បងថ្លៃ​ស្ត្រី​ខាងលើ ​ដែល​បាន​ឲ្យ​ប្អូនស្រី​យក​ថ្នាំញៀន​ទៅ​ផ្ញើ​ឲ្យ​អ្នក​បន្ទាប់​នៅ​ឯ​ខេត្តស្វាយរៀង​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៨ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម