ព័ត៌មានជាតិ
Grab និង Nham24 នឹងច្របាច់បញ្ចូលគ្នាពង្រីកប្រតិបត្តិការអាជីវកម្មនៅកម្ពុជា
បន្ទាប់ពីទទួលបានការអនុញ្ញាតពីគណៈកម្មការប្រកួតប្រជែងកម្ពុជា ក្រុមហ៊ុនដឹកជញ្ជូនអាហារតាមអនឡាញក្នុងស្រុក Nham24 និង ក្រុមហ៊ុនដឹកអ្នកដំណើររបស់សិង្ហបុរី Grab Cambodia នឹងធ្វើការរួមបញ្ចូលគ្នានាពេលខាងមុខនេះ កោយទទួលបានភាពជោគជ័យលើ កិច្ចព្រមព្រៀងនៃការរូមបញ្ចូលគ្នានូវប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនNham24 ដែលបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៦ មក កាលពីថ្ងៃទី៣០ខែធ្នូកន្លងមកនេះថា កិច្ចព្រមព្រៀងនេះបានរួមបញ្ចូលគ្នានូវជំនាញវិជ្ជាជីវៈ ដ៏សម្បូរបែបនៅក្នុងប្រទេសជាមួយនិង សមត្ថភាពបច្ចេកវិទ្យាឈានមុខគេរបស់ Grab ជាពិសេសបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ក្នុងគោលបំណងជំរុញ នវានុវត្តន៍កាន់តែច្រើននៅក្នុងទីផ្សារកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ក្នុងស្រុក និងជួយសម្រួល ប្រតិបត្តិការប្រចាំថ្ងៃរបស់សហគ្រិន។

លោក ចាន់ បូរីម៉ា នាយកប្រតិបត្តិ និងជាស្ថាបនិក Nham24 មានប្រសាសន៍ថាឲកិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ មួយសម្រាប់ក្រុមហ៊ុនដែលបង្កើតឡើងក្នុងស្រុកដូចជា Nham24 ដោយលោកបានរកឃើញដៃគូ ដែលមានការប្តេជ្ញាចិត្តដូចគ្នា ក្នុងការផ្តល់ដំណោះស្រាយដែលធ្វើអោយជីវិតរស់នៅក្នុងសហគមន៍នីមួយៗឱ្យកាន់តែ ប្រសើឡើង។
លោកបានថ្លែងបញ្ជាក់ថា៖«យើងតែងតែជឿថាភាពជោគជ័យរបស់យើង គឺកើតចេញពីការបម្រើតម្រូវការរបស់ប្រជាជនកម្ពុជា តាមរយៈនវានុវត្តន៍ និងសេវាកម្មដ៏ល្អ ហើយការរួមបញ្ចូលគ្នានេះនឹងផ្តល់ឱ្យយើងនូវសមត្ថភាពក្នុងការទាញយក ចំណុចខ្លាំងរបស់ Grab នៅក្នុងផ្នែកបច្ចេកវិទ្យា សមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ដ៍ជ្រាលជ្រៅដើម្បីឈាន ទៅកាន់កម្រិតខ្ពស់ថ្មីមួយកម្រិតទៀត។ ការរូមដៃគ្នា ជាមួយ Grab យើងនឹងខំប្រឹងនាំមកជូននូវបទពិសោធន៍ល្អៗ និងកាន់តែប្រសើរជាងមុនសម្រាប់លោកអ្នក បន្ថែមទៀត»។
លោក កង សុវណ្ណារ៉ូត (Mike) នាយកគ្រប់គ្រង Grab ប្រចាំប្រទេសកម្ពុជា។
លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រង Grab ប្រចាំប្រទេសកម្ពុជាបានលើកឡើងផងដែរថា Grab ពិតជាមានសេចក្តីរំភើបក្នុងការបន្ដាក់ទុនវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា ហើយខ្លួនចង់ដើរតួនាទីសំខាន់ ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចឌីជីថល និងជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជា។
លោកថា៖« ភាពជាដៃគូ នេះបង្កើតឡើងដោយឈរលើគុណតម្លៃរួម។ យើងមានការគោរពយ៉ាងជ្រាលជ្រៅចំពោះសមិទ្ធិផលដែល Nham24 សម្រេចបានហើយយើងប្តេជ្ញារថែរក្សា និងកសាងបន្ថែមលើស្តង់ដារគុណភាពខ្ពស់របស់ពួកគេ។ ចំណុច ខ្លាំងរបស់ Grab ដែលជាកម្មវិធី superapp មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមានសមត្ថភាពក្នុងការវិនិយោគលើ បច្ចេកវិទ្យា និងនវានុវត្តន៍ គ្រប់កម្រិត។ ពួកយើងមានបំណងប្រើប្រាស់សមត្ថភាពទាំងនោះ ដើម្បីនាំមកនូវតម្លៃ សមរម្យ និងភាពងាយស្រួលកាន់តែច្រើនដល់អ្នកប្រើប្រាស់ អ្នកបើកបរ និងកំណើនអាជីវកម្មកាន់តែច្រើន»។
ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេតនៃការច្របាច់បញ្ជូលជាផ្លូវការនេះ នៅឡើយទេ។
បើយោងតាមក្រុមហ៊ុនNham24 ដៃគូអាជីវករគ្រប់កម្រិតទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគរបស់ Grab ក្នុងមុខងារជាច្រើនរួមទាំង កម្មវិធី Merchant Portal សម្រាប់ដៃគូអាជីវករដើម្បីគ្រប់គ្រងការលក់ប្រចាំថ្ងៃ មុខងារផ្សាយពាណិជ្ជកម្ម និងដំណោះស្រាយផ្សេងៗទៀត ដែលដំណើរការដោយបញ្ញាសប្បនិម្មិត (AI) ដែលអាចជួយពួកគេឱ្យធ្វើ ប្រតិបត្តិការអាជីវកម្មកាន់តែមានប្រសិទ្ធភាព ផ្សព្វផ្សាយទៅដល់អតិថិជនថ្មីៗ និងពង្រីកអាជីវកម្មរបស់ពួកគេបន្ថែម ទៀតមិនថាតាមអនឡាញ ឬ នៅហាងផ្ទាល់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


