ព័ត៌មានអន្ដរជាតិ
ប៉ូលិសខេត្ត វៀតណាម ជាប់ កម្ពុជា ចាប់បានកាហ្វេក្លែងក្លាយរាប់សិបតោន មុនដឹកជញ្ជូនទៅឲ្យអតិថិជន
ប៉ូលិសនៅក្នុងខេត្ត Dak Lak របស់វៀតណាមដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរីរបស់ព្រះរាជាណាចក្រកម្ពុជា បានរកឃើញកាហ្វេក្លែងក្លាយរាប់សិបតោនដែលផលិតនៅទីក្រុងហូជីមិញ និងខេត្ត Dong Nai មុនពេលដឹកជញ្ជូនទៅកាន់តំបន់ជាច្រើនផ្សេងទៀតសម្រាប់ឲ្យអតិថិជនប្រើប្រាស់ ។

អាជ្ញាធរតំបន់ Ea Knop ក្នុងស្រុក Ea Kar ខេត្ត Dak Lak បានត្រួតពិនិត្យរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់ឈ្មោះ Le Van Khoa អាយុ ៣៣ ឆ្នាំ រស់នៅខេត្ត Thanh Hoa ភាគខាងជើង ឆ្ពោះទៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak ហើយបានរកឃើញម្សៅកាហ្វេក្លែងក្លាយចំនួន ១.២ តោនដែលមានបិទស្លាកសញ្ញាជាច្រើន ។
ក្រោយមក មន្ត្រីប៉ូលិសក៏បានចុះពិនិត្យទីតាំងផលិតកាហ្វេមួយកន្លែងឈ្មោះ Trong Tin ដែលបានផលិតកាហ្វេក្លែងក្លាយនៅឃុំ Bac Son ស្រុក Trang Bom ខេត្ត Dong Nai ។ បន្ទាប់មកម្ចាស់រោងចក្រឈ្មោះ Van Ba Dung បានសារភាពថា ខ្លួនបានស្នើអ្នកបើកបរ និងអ្នកលក់ឲ្យដឹកជញ្ជូនកាហ្វេក្លែងក្លាយទាំងនេះទៅកាន់ខេត្តភាគកណ្តាល និងខេត្តភាគខាងត្បូង ដើម្បីលក់ ។

ក្នុងនោះ ប៉ូលិសរឹបអូសបានកាហ្វេក្លែងក្លាយ ៩ គីឡូក្រាម សម្ភារសម្រាប់ផលិតកាហ្វេក្លែងក្លាយ ៨ ថង់ ប្រអប់វេចខ្ចប់ផលិតផល ៨ ប្រអប់ និងម៉ាស៊ីនពាក់ព័ន្ធទាំងអស់ផងដែរ ។
ទន្ទឹមនោះ ប៉ូលិសក៏បានចាប់អ្នកបើកបរឈ្មោះ Ngo Cong Son និង Trinh Ngoc An ជាបុគ្គលិកក្រុមហ៊ុន Tan Vinh Ky Co. Ltd. នៅទីក្រុងហូជីមិញ ពីបទលក់កាហ្វេក្លែងក្លាយចំនួន ១២០ កញ្ចប់ ទម្ងន់ប្រហែល ៦០ គីឡូក្រាម ដល់ស្ត្រីម្នាក់នៅស្រុក Krong Nang ខេត្ត Dak Lak កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយគ្មានវិក្កយបត្រ ។
ស្របពេលជាមួយគ្នានេះ មន្ត្រីក៏បានរកឃើញកាហ្វេក្លែងក្លាយចំនួន ៦២១ គីឡូក្រាម ដែលផលិតដោយក្រុមហ៊ុន Tan Vinh Ky នៅក្នុងរថយន្តរបស់ក្រុមហ៊ុន ដោយមិនមានឯកសារបញ្ជាក់ពីប្រភពដើមច្បាស់លាស់នៃការដឹកជញ្ជូននោះទេ ៕

ប្រែសម្រួលដោយ ៖ ជិវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ព្យុះទីហ្វុង Talim កំពុងបង្កការជន់លិចកោះ Phu Quoc របស់ វៀតណាម

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន