ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន បញ្ជាឲ្យជម្លៀសមនុស្សជាបន្ទាន់ មុនព្យុះកំណាច Doksuri វាយប្រហារ
ព្យុះទីហ្វុងដ៏ខ្លាំងមួយ កំពុងបោកបក់ឆ្ពោះទៅភាគខាងជើងប្រទេសហ្វីលីពីននៅថ្ងៃអង្គារទី២៥ខែកក្កដា ដែលបង្កឲ្យមានការបញ្ជាជម្លៀសមនុស្សចេញពីសហគមន៍នៅតាមឆ្នេរសមុទ្រ ជាបន្ទាន់។

ព្យុះទីហ្វុង Doksuri នាំមកជាមួយកម្លាំងខ្យល់អតិបរមា១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈវាបោះពួយឆ្ពោះទៅចុងភាគខាងជើងនៃកោះ Luzon។
យោងតាមទីភ្នាក់ងារអាកាសធាតុហ្វីលីពីន, ព្យុះនេះត្រូវបានគេរំពឹងថា នឹងបង្កជាបំណាក់ដី និងឆ្លងកាត់កៀកកោះ Babuyan ឬខេត្ត Cagayan ភាគឦសានត្រឹមថ្ងៃពុធទី២៦ខែកក្កដា។ បន្ទាប់មកវានឹងសំដៅទៅកោះតៃវ៉ាន់ និងភាគអាគ្នេយ៍ប្រទេសចិន។
សហគមន៍ឆ្នេរសមុទ្រនៅខេត្ត Cagayan ត្រូវបានបញ្ជាឲ្យជម្លៀសមនុស្សចេញពីផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងការព្យាករថា កម្ពស់ទឹករលកនឹងឈានដល់ ៣ម៉ែត្រ។

ស្របពេលជាមួយគ្នានោះ លេខាធិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Renato Solidum និយាយថា មនុស្សចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុងនេះ ព្រោះអ្វីៗកើតឡើងលឿនណាស់។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ត្រូវរងការវាយប្រហារដោយព្យុះធំៗចំនួន២០ជារៀងរាល់ឆ្នាំ ដែលសម្លាប់មនុស្សរាប់រយនាក់។
អ្នកវិទ្យាសាស្ត្រព្រមានថា ព្យុះបែបនេះ នឹងកាន់តែបង្កើនឥទ្ធិពលខ្លាំងឡើងៗ នៅពេលពិភពលោកកាន់តែក្តៅ ដោយសារតែបម្រែបម្រួលអាកាសធាតុ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្រសួងធនធានទឹក៖ កម្ពុជា នឹងមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ក្នុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


