ព័ត៌មានអន្ដរជាតិ
ធ្លាប់ជាអ្នកមានលុយចាយពេញៗដៃ ពេលនេះបុរសចំណាស់នៅថៃ ធ្លាក់ខ្លួនដេកតាមចិញ្ចើមថ្នល់
ជីវិតបុរសចំណាស់ម្នាក់នៅតាមដងវិថីក្នុងប្រទេសថៃ កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ខណៈដែលរូបគាត់បានទម្លាយថា កាលពីមុនមានលុយចាយពេញៗដៃ ក្រោយមកសេដ្ឋកិច្ចគ្រួសារត្រូវដួលភ្លាមៗ ហើយផ្ទះត្រូវធនាគាររឹបអូសនិងប្រពន្ធក៏បោះបង់ចោល។

កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ អ្នកយកព័ត៌មានម្នាក់បានចុះទៅដល់ហាងទំនិញមួយក្នុង ឃុំ Bang Si Muang ស្រុក Muang ខេត្ត Nonthaburi ដោយរូបគេបានរកឃើញលោកតា Pramual ឬគេហៅគាត់ថាពូ Lek ដែលមានវ័យ៧៦ឆ្នាំ ឆ្នាំ អង្គុយកាន់ក្រដាសកាតុងមួយសរសេរថា «ឲ្យលុយខ្ញុំទិញបាយហូបខ្លះផង»។
យ៉ាងណាមិញមិនបង្អង់យូរ អ្នកសារព័ត៌មានដដែលបានសាកសួរលោកតាទើបដឹងការពិតថា តាមពិតគាត់ពីមុនគឺជាអ្នកមានទ្រព្យមួយរូប។ លោកតា Lek បាននិយាយថា កាលពីមុនគាត់ជាបុរសមានលុយ មានគ្រួសារមានកូននិងប្រពន្ធដូចគេឯងដែរ ។ ប៉ុន្តែសព្វថ្ងៃ គាត់គ្មានលុយជាប់ខ្លួនមួយរៀលទេ ក្រោយកូនៗនិងប្រពន្ធបានបោះបង់គាត់ចោលនៅពេលគាត់គ្មានសល់អ្វីទាំងអស់។

សព្វថ្ងៃនេះ គាត់ចំណាយពេលដើរពេញទីក្រុង យប់កន្លែងណាគាត់សម្រាកកន្លែងនោះ ដោយមិនខ្វល់ថារងា ឬភ្លៀងធ្លាក់ទទឹកជោគនោះទេ។ ចំណែកទឹកវិញគាត់ចុះទៅងូតនៅទន្លេចៅប្រាយ៉ា ពេលខ្លះទៅងូតទឹកនៅប្រាសាទ ពេលខ្លះអ្នកដែលអាណិតគាត់ទិញបាយឲ្យហូប។ អ្នកខ្លះឲ្យលុយ វាអាស្រ័យលើអ្នកឲ្យតែប៉ុណ្ណោះ។
ក្រោយមករូបភាពលោកតាដ៏ឯកោម្នាក់នេះបានបង្ហោះលើបណ្ដាញអ៉ិនធើណេត ធ្វើឲ្យអ្នកទស្សនាមានការរញ្ជួយចិត្តជាខ្លាំង។ អ្នកខ្លះក៏ចូលរួមបរិច្ចាគថវិកាជូនគាត់ ហើយខ្លះក៏សំណូមពរដល់ស្ថាប័នពាក់ព័ន្ធជួយចុះមកយកចិត្តទុកដាក់លើគាត់ដែរ។ ក្នុងនោះមានមតិមួយចំនួនធំបាននិយាយដូចៗគ្នាថា មានលុយមានទ្រព្យគ្រប់យ៉ាង មិនប្រាកដថាមានក្ដីសុខ ហើយពេលយើងបាត់បង់គ្រប់យ៉ាង ក៏មិនប្រាកដថាមនុស្សដែលយើងស្រលាញ់ព្រមរួមសុខរួមទុក្ខជាមួយយើងទេ។ ដូច្នេះ កុំត្រេកត្រអាលនឹងវត្ថុនៅនឹងមុខ រហូតភ្លេចស្រលាញ់ខ្លួនឯងឲ្យបានច្រើន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ចាស់រថយន្តតក់ស្លុតពេលឃើញពស់ថ្លាន់តោងឡាន តែអ្នកទស្សនាបែរសប្បាយចាក់ឆ្នោត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


