ព័ត៌មានអន្ដរជាតិ
កូវីដកំពុងផ្ទុះខ្លាំងនៅវៀតណាម ថ្ងៃនេះរកឃើញការឆ្លងក្នុងសហគមន៍៨១ករណី
នៅថ្ងៃព្រហស្បតិ៍ទី២៨ខែមករានេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមបាននិយាយថា មនុស្សចំនួន៨១នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ដែលជាប់ទាក់ទងទៅនឹងករណីចំនួនពីរដែលត្រូវបានប្រកាសនៅថ្ងៃដដែលនេះ។

លោក Nguyen Thanh Long បានប្រកាសអំពីករណីទាំងនេះអំឡុងកិច្ចប្រជុំរបស់មន្រ្តីជាន់ខ្ពស់នៅថ្ងៃព្រហស្បតិ៍នេះ។ ករណីទាំងនេះបានកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសនេះ ដែលជាពេលវេលាមានការជួបជុំតាមផ្ទះ។

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមបានបញ្ជាឲ្យខេត្តនិងទីភ្នាក់ងាររបស់រដ្ឋ រឹតបន្តឹងការត្រួតពិនិត្យនិងគ្រប់គ្រង។
កិច្ចខិតខំប្រឹងប្រែងតាមដានទំនាក់ទំនងត្រូវបានធ្វើឡើងក្នុងខេត្តចំនួនពីរ នៅខេត្តភាគខាងជើង Hai Duong និង Quang Ninh ដែលជាកន្លែង ការឆ្លងថ្មីចំនួនពីរករណីត្រូវបានរកឃើញដំបូង។

ដោយសារវិធានការធ្វើចត្តាឡីស័ក ធ្វើតេស្តនិងតាមដានយ៉ាងតឹងរ៉ឹង, ប្រទេសវៀតណាមបានរាយការណ៍ករណីកូវីដសរុប១,៥៥១ករណី ស្លាប់៣៥នាក់និងជាសះស្បើយ ១,៤៣០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វៀតណាមផ្ទុះការឆ្លងកូវីដក្នុងសហគមន៍ ក្រោយស្ងាត់ជិត២ខែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


