ព័ត៌មានអន្ដរជាតិ
ព្យុះដល់ទៅ៣ នឹងវាយប្រហារប្រទេសវៀតណាម ក្នុងខែនេះ
ព្យុះរហូតដល់ទៅ៣ ត្រូវបានព្យាករថា នឹងបោកបក់នៅសមុទ្រវៀតណាមខាងកើត ក្នុងខែនេះ ដែលធ្វើឲ្យប៉ះពាល់ដល់តំបន់ភាគខាងជើង និងកណ្តាល។

ហេតុនេះហើយ មជ្ឈមណ្ឌលអាកាសធាតុជាតិវៀតណាម បានចេញសេចក្តីណែនាំឲ្យប្រជានេសាទ ធ្វើការដោយប្រុងប្រយ័ត្ននិងតាមដានព័ត៌មានអាកាសធាតុ ទាន់ហេតុការណ៍។
ព្យុះមួយដែលគេស្គាល់ថា Khanun កំពុងវាយប្រហារដែនទឹក នៅភាគខាងកើតកោះតៃវ៉ាន់ ខណៈទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា ព្យុះនេះ កំពុងបង្កើនកម្លាំង ជាមួយនឹងខ្យល់បក់ខ្លាំងល្បឿន ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងខែនេះ តំបន់ភាគខាងជើងប្រទេសវៀតណាម ក៏នឹងទទួលរងនូវរលកកម្តៅ និងភ្លៀងធ្លាក់ខ្លាំងផងដែរ ខណៈតំបន់កណ្តាល ត្រូវបានព្យាករថា នឹងជួបប្រទះអាកាសធាតុក្តៅ រហូតដល់ពាក់កណ្តាលខែសីហា។
សីតុណ្ហភាពជាមធ្យមប្រចាំខែសីហា នៅក្នុងតំបន់ទាំងពីរ អាចនឹងខ្ពស់ជាងកម្រិតមធ្យមនៃឆ្នាំមុនពី ០.៥ ទៅ ១ អង្សាសេ។

លើសពីនេះ ភ្លៀងធ្លាក់នៅភាគខាងជើងប្រទេសវៀតណាមក្នុងខែសីហា ត្រូវបានគេព្យាករថាមានកម្រិតទាបជាងមធ្យមពី ១០ទៅ២៥%។
ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលអាកាសធាតុជាតិ បានព្យាករថា តំបន់ភាគខាងជើងនឹងប្រឈមភ្លៀងធ្លាក់កម្រិត១៧០មិល្លីម៉ែត្រ ចាប់ពីពេលនេះ រហូតដល់ថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ Talim នឹងក្លាយជាព្យុះទីហ្វុងដំបូងគេបង្អស់បោកបក់មក វៀតណាម នៅឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


