Connect with us

ព័ត៌មានអន្ដរជាតិ

អតីតអ្នកនយោបាយថៃ Chuwit ទម្លាយស្ថានភាពជំងឺឈានដល់ដំណាក់កាលចុងក្រោយ

បានផុស

នៅ

កាលពីថ្ងៃ ០៣ ខែសីហា ឆ្នាំ២០២៣ ​អតីត​អ្នកនយោបាយ​ថៃដ៏ល្បី​ ​Chuwit Kamolvisit បានទម្លាយពីជំងឺរបស់លោកប្រាប់​សាធារណជនក្នុងសន្និសីទសារព័ត៌មានមួយ​ថា “ខ្ញុំប្រហែលជា​មិនរស់​បាន​យូរទេ” ដោយបង្ហាញស្ថានភាពចុងក្រោយ​អំពីរោគសញ្ញានៃ​ជំងឺ​មហារីក​ថ្លើម​ដំណាក់កាល​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​Chuwit បាននិយាយថា ចំណុចដែលចង់និយាយនាពេលនេះ គឺ​លោកចង់​បញ្ជាក់ឲ្យច្បាស់​ថា ​ប្រហែលជាលោករស់នៅមិនយូរទៀតទេ។ រោគសញ្ញាក្នុងដំណាក់កាលទី៣នឹង​ឈានចូល​ដល់​ដំណាក់កាល​ទី ៤ដែលមានន័យថា មហារីក​មាន​ឱកាស​រីករាលដាលដល់​ចំណុចផ្សេងៗ ហើយ​វា​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​ថា ​មហារីក​ក្នុង​ដំណាក់កាល​ទី​៤​ ​ ជា​ដំណាក់កាល​ចុងក្រោយ​ដែលត្រូវព្យាបាលចាក់គីមីដល់ថ្ងៃស្លាប់។

គូ​ជម្លោះ​របស់​កូនស្រី​លោកថាក់ស៊ីនរូបនេះក៏បាននិយាយទៀតថា “របៀប​ដែល​ខ្ញុំ​រស់​នៅ​ពេល​នេះ គឺ​ដូច​ជា​ខ្សែ​ដែល​ទាញ​ចេញ​ពី​ស្នូល​មួយ ហើយអាច​ជាខ្សែ​ចុង​ក្រោយគេ​បង្អស់ផងដែរ ។ ​បេសកកម្ម​លើកនេះ​ គឺជា​បេសកកម្ម​ដ៏​សំខាន់​បំផុត​ដែលខ្ញុំមាននៅក្នុងជីវិត។ ខ្ញុំមិន​ធុញថប់​ទេ ខ្ញុំរីករាយនឹងវា! នេះជាអ្វីដែលខ្ញុំធ្វើដោយ​ចំណង់ចំណូលចិត្ត។ វាជាអ្វីដែលខ្ញុំ​ខិតខំ ហើយខ្ញុំ​សប្បាយចិត្ត។ ការពិតនៃអ្វីដែលមនុស្សមួយចំនួនមិនហ៊ាននិយាយ ឬមិនដឹង? ការនិយាយរបស់​ខ្ញុំគឺ​ចង់​បញ្ចេញ​អ្វីមួយចេញ​ពីខ្ញុំ។ កើត ចាស់ ឈឺ ស្លាប់​ជារឿងធម្មតានោះទេ ប៉ុន្តែបន្ទាប់ពីខ្ញុំ​ចាកចេញ​ពី​ពិភពលោក ខ្ញុំចង់ទុកអ្វី​មួយ”។

ទោះយ៉ាងណាក៏ដោយ កន្លងមក​អ្នកនយោបាយ​ចំណាស់រូបនេះ តែងតែលើកឡើងអំពីបញ្ហា​ប្រទេស ដោយ​​លាតត្រដាង​រឿងរ៉ាវ​របស់​ជាតិ។ ក្នុងនោះលោកក៏បាន​​បញ្ជាក់ថា​ មានការ​ប៉ុនប៉ង​មិន​អនុញ្ញាត​ឲ្យលោក​និយាយតាម​មធ្យោបាយ​ផ្សេងៗ ថែមទាំងមាន​ការ​បង្កាច់បង្ខូច​ផ្សេងៗមកលោកទៀតផង។ លោកបញ្ចាក់ចុងក្រោយទៀតថា “លើលោកនេះខ្ញុំមិន​មានពេលច្រើនទេ! ដោយសារតែខ្ញុំមានពេលវេលាខ្លី​ តែខ្ញុំសប្បាយចិត្ត​ក្នុងការបង្ហាញ​ភស្តុតាង​ទៅកាន់ពិភពខាងក្រៅ ដើម្បីឲ្យដឹងថា អ្នកណាជាមនុស្សពិតប្រាកដក្នុងល្បែងនយោបាយមួយនេះ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖bangkokbiznews

ចុចអាន៖លោក ភីថា ដាក់ ២ ឃ្លាយ៉ាងខ្លីទៅម្ចាស់ឆ្នោតថា “គ្មានការខកចិត្តឡើយ មានតែថាមពលខ្លាំងជាងមុន”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម