ព័ត៌មានអន្ដរជាតិ
លោក ភីថា ដាក់ ២ ឃ្លាយ៉ាងខ្លីទៅម្ចាស់ឆ្នោតថា “គ្មានការខកចិត្តឡើយ មានតែថាមពលខ្លាំងជាងមុន”
ក្រោយចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយរយៈ ដោយសារជំងឺគ្រុនផ្ដាសាយ ពេលនេះលោក ភីថា លីមចារើនរ៉ាត់ បានចេញសារបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅវេលាម៉ោង ២ និង ៥៣ រសៀលម្សិលមិញ អមដោយរូបភាពនៃក្បួនឃោសនានោះថា គ្មានការខកចិត្តឡើយ មានតែថាមពលខ្លាំងជាងមុន។
ទន្ទឹមគ្នានោះផងដែរ ក្នុងសំណេរនោះ លោកបានបញ្ជាក់ច្បាស់ៗថា “បក្សចលនាឆ្ពោះទៅមុខ នឹងនៅតែស្ថិតក្នុងក្រុមប្រឹក្សាដើម្បីបម្រើដល់ប្រជាជនដែលជាម្ចាស់ឆ្នោតយ៉ាងពេញទំហឹង ទោះគេជ្រើសរើស ឬមិនជ្រើសរើសខ្ញុំក្នុងមុខតំណែងណាមួយក៏ដោយ”។

ដោយឡែកនៅលើបណ្តាញសង្គម Instagram និង Twitter (X) លោក ភីថា បានបង្ហោះវីដេអូឃ្លិបរបស់គណបក្សលោកដែលមានខ្លឹមសារអំពីការបិទកុងតាក់ព្រឹទ្ធសភា។ ដោយនៅក្នុងឃ្លិបលោកមានការពន្យល់ថា អ្វីទៅជាកុងតាក់បិទភ្លើងពិតប្រាកដ?
មេបក្សចលនាឆ្ពោះទៅមុខរូបនេះ បង្ហោះសារអមជាមួយឃ្លិបបញ្ជាក់ច្បាស់ៗថា មិនត្រូវដាក់សម្ពាធលើគណបក្សនយោបាយទេ។ មិនចាំបាច់ដាក់សម្ពាធសមាជិកព្រឹទ្ធសភាឲ្យបោះឆ្នោតគាំទ្រនាយករដ្ឋមន្ត្រីណាមួយឡើយ។ អ្នកមិនចាំបាច់ជ្រើសរើសថាតើត្រូវយល់ព្រមឆ្លងដើម្បីបង្កើតរដ្ឋាភិបាល ឬត្រូវរង់ចាំ ១០ ខែដើម្បីឲ្យសមាជិកព្រឹទ្ធសភាបាត់បង់អំណាច ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីនោះទេ ព្រោះការលុបចោលមាត្រា ២៧២ ឬច្បាប់កាត់អំណាច សមាជិកព្រឹទ្ធសភាក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី សុទ្ធតែអាចធ្វើបានភ្លាមៗ។ នេះគឺជាដំណោះស្រាយដ៏ល្អបំផុត សម្រាប់ប្រទេសថៃ។ សូមជួយលុបចោលមាត្រា ២៧២ ដើម្បីបិទការប្តូរសមាជិកព្រឹទ្ធសភា ដូច្នេះបក្សចលនាឆ្ពោះទៅមុខនឹងបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យ ហើយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានហើយ ។
សូមបញ្ចាក់ដែរថា បន្ទាប់ពីភឿថៃប្រកាសបំបែកខ្លួនហើយរំសាយគណបក្សចម្រុះទាំង៨និងចរចាបង្កើតរដ្ឋាភិបាល ជាមួយគណបក្សដទៃកាលពីរសៀលថ្ងៃទី០២ ខែកក្កដា សមាជិកសភារបស់បក្សចលនាឆ្ពោះទៅមុខរបស់ លោកភីថា៤រូប បានចេញមុខសម្ដែងការខកចិត្ត និងឈឺចាប់ខ្លាំងយ៉ាងខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយភឿថៃប្រកាសបំបែកខ្លួន សមាជិកបក្សលោកភីថា ៤ រូប សម្ដែងការខកចិត្ត និងឈឺចាប់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


