ព័ត៌មានអន្ដរជាតិ
បាងកក ជាប់លេខ១លើលោក ជាទីក្រុង មានទេសចរទៅលេងច្រើនបំផុត ក្នុងឆ្នាំ២០២៣
យោងតាមការស្ទង់មតិរបស់ Travelness បង្ហាញថា រាជធានីថៃ បានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានទេសចរទៅលេងច្រើនជាងគេបំផុតលើពិភពលោក ក្នុងឆ្នាំ២០២៣នេះ។

ក្នុងការស្រង់ទិន្នន័យកាលពីខែមិថុនា, Travelness បានដាក់ចំណាត់ថ្នាក់ទីក្រុងចំនួន២០ ដោយផ្អែកលើចំនួនភ្ញៀវបរទេសដែលស្នាក់នៅ និងចំណាយប្រាក់។

ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាថ្មី សូមលើកយកទីក្រុងត្រឹម១០ប៉ុណ្ណោះ ដែលទិន្នន័យរបស់ Travelness រកឃើញថា មានភ្ញៀវទេសចរបរទេសទៅលេងច្រើនបំផុត៖
- ទីក្រុងបាងកក ប្រទេសថៃ – ភ្ញៀវទេសចរ ២២.៧៨ លាននាក់
- ទីក្រុងប៉ារីស ប្រទេសបារាំង – ភ្ញៀវទេសចរ ១៩.១០ លាននាក់
- ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស – ភ្ញៀវទេសចរ ១៩.០៩ លាននាក់
- ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ភ្ញៀវទេសចរ ១៥.៩៣ លាននាក់
- សិង្ហបុរី – ភ្ញៀវទេសចរ ១៤.៦៧ លាននាក់
- ទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី – ភ្ញៀវទេសចរ ១៣.៧៩ លាននាក់
- ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក – ភ្ញៀវទេសចរ ១៣.៦០ លាននាក់
- ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី – ភ្ញៀវទេសចរ ១៣.៤០ លាននាក់
- ទីក្រុងតូក្យូ ប្រទេសជប៉ុន – ភ្ញៀវទេសចរ ១២.៩៣ លាននាក់
- ទីក្រុងអាន់តាលយ៉ា ប្រទេសតួកគី – ភ្ញៀវទេសចរ ១២.៤១លាននាក់
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អ្នកជំនាញថៃ ព្យាករអំពីពេលវេលាដែលទីក្រុង បាងកក នឹងលិចបាត់ក្រោមទឹក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


