ព័ត៌មានជាតិ
កម្ពុជាគ្រោងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក ដោយមានកិច្ចសហការពីជប៉ុន
ក្រសួងបរិស្ថានបានបង្ហាញពីបំណងក្នុងការធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈឱ្យកាន់តែប្រសើរ។ គម្រោងនេះនឹងមានកិច្ចសហការពីប្រទេសជប៉ុន។

តាមរយៈព័ត៌មានដែលបង្ហោះលើហ្វេសបុកផេកនៅថ្ងៃទី១៦ ខែកុម្ភៈនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន៤ជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុនលោក ISHIHARA Hirotaka ដោយក្នុងនោះក៏មាន MOC អំពីការការពារការបំពុលទឹក ដី និងខ្យល់ផងដែរ។
ដោយឡែកអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ៣ទៀតរួមមាន ការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចចម្រុះ និងអនុស្សរណៈនៃការអភិរក្សជីវៈចម្រុះ ក៏ត្រូវបានចុះហត្ថលេខាផងដែរ។

ការធ្វើកិច្ចសហការពីជប៉ុនលើការធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹកនេះ ស្របគ្នានឹងការចោទជាសំណួរពីអ្នកប្រើប្រាស់បណ្ដាញសង្គម និងមហាជនជាច្រើន ក្នុងរាជធានីភ្នំពេញលើប្រព័ន្ធតាមដានគុណភាពខ្យល់ក្នុងរាជធានីកាលពីកន្លងទៅ ក្នុងពេលដែលប្រព័ន្ធតាមដានអន្តរជាតិបង្ហាញពីគុណភាពខ្យល់ក្នុងរាជធានីខុសពីប្រព័ន្ធតាមដានរបស់ក្រសួង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


