Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នឹងត្រូវគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់ ពេញមួយសប្តាហ៍

បានផុស

នៅ

ថៃ បានចេញការព្រមានថា ខ្យល់ពុលដ៏គ្រោះថ្នាក់ នឹងគ្របដណ្តប់ប្រទេសនេះ ពេញមួយសប្តាហ៍ ដោយភាគកណ្តាលនិងខាងលិច នឹងរងគ្រោះដោយកំហាប់ភាគល្អិត PM2.5 ធ្ងន់ធ្ងរជាងគេ។

(រូប៖ Khaosod)

សារព័ត៌មាន Khaosod បានដកស្រង់ប្រភពពីមជ្ឈមណ្ឌលទំនាក់ទំនងគ្រប់គ្រងការបំពុលខ្យល់ ដែលព្យាករថា នៅរយៈពេល៧ថ្ងៃបន្ទាប់ ស្ថានភាពខ្យល់ពុលនៅថៃ នឹងឈានដល់កម្រិតគ្រោះថ្នាក់លើសស្តង់ដារសុវត្ថិភាព។ 

ការព្រមាននេះកើតឡើង ស្របពេលខេត្តចំនួន៣១ក្នុងប្រទេសថៃ ត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ ដែលប៉ះពាល់ដល់សុខភាពមនុស្ស។

មជ្ឈមណ្ឌលទំនាក់ទំនងគ្រប់គ្រងការបំពុលខ្យល់ បានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃចន្ទទី១៦ខែកុម្ភៈ PM2.5 ក្នុងខេត្តចំនួន៣១ បានកើនលើសកម្រិតស្តង់ដារហើយ។

ក្នុងចំណោមខេត្តទាំង៣១ តំបន់ដែលមានខ្យល់ពុលខ្លាំងបំផុតគឺភាគកណ្តាលនិងខាងលិច ដោយ PM2.5 ខ្ពស់បំផុតបានឈានដល់ ៦០.៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ បន្ទាប់មកគឺប៉ែកឦសាន ដែល PM2.5 ខ្ពស់បំផុតបានឈានដល់ ៥៩.៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់៕ 

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម