ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ប្រកាសមិនធ្វើជាប្រធានអាស៊ាន ឆ្នាំ ២០២៦ ឡើយ
យោងតាមប្រភពការទូតបានឲ្យដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងដកខ្លួនចេញពីប្រធានអាស៊ាននៅឆ្នាំ ២០២៦ ដោយសារតែស្ថានភាពវឹកវរនៅក្នុងប្រទេស ក៏ដូចជាការមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយ ។

ចំណែកប្រធានអាស៊ាននៅឆ្នាំ២០២៦ នេះនឹងធ្លាក់ទៅលើប្រទេសហ្វីលីពីន ហើយមីយ៉ាន់ម៉ាអាចនឹងរៀបចំឡើងនៅឆ្នាំ២០២៧ ខណៈសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងធ្វើជាប្រធានបន្តវេនពីប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំក្រោយ ហើយបន្ទាប់មកម៉ាឡេស៊ីនឹងធ្វើជាប្រធាននៅឆ្នាំ ២០២៥ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ គឺបង្ហាញឲ្យឃើញពីភាពមិនច្បាស់លាស់នាពេលបច្ចុប្បន្ន និងអនាគតនៅក្នុងប្រទេស ក្រោយពេលដែលយោធាបានដណ្តើមអំណាចនៅខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមក រដ្ឋាភិបាលទីក្រុងណៃពិដោ ត្រូវដោះស្រាយបញ្ហាយ៉ាងច្រើនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ។

អ្វីដែលសំខាន់បំផុតទៀតនោះគឺ យោធាត្រូវប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃចលនាក្រុមតស៊ូ រួមទាំងកងកម្លាំងការពារប្រជាជន អង្គការប្រដាប់អាវុធជនជាតិភាគតិច និងកងជីវពលរាប់ពាន់នាក់ ស្របពេលដែលកាលពីសប្តាហ៍មុន យោធាបានប្រកាសបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ ខែទៀត ដោយធ្វើឲ្យការបោះឆ្នោតជាតិដែលកំណត់រៀបចំឡើងនៅក្នុងខែសីហានេះ ក៏ត្រូវបន្តលើកពេលបន្ថែមផងដែរ ។
ទោះយ៉ាងណា នេះមិនមែនជាលើកទីមួយឡើយសម្រាប់មីយ៉ាន់ម៉ាដែលប្រកាសមិនធ្វើជាប្រធានអាស៊ាន ពោលប្រទេសនេះក៏ធ្លាប់ដកខ្លួនចេញពីកៅអីមួយនេះផងដែរកាលពីឆ្នាំ ២០០៦ ហើយត្រូវបានជំនួសដោយប្រទេសឡាវ ដោយសារតែបញ្ហាស្ថានភាពក្នុងប្រទេស ។
គួរបញ្ជាក់ថា ធម្មនុញ្ញអាស៊ានបានកំណត់កៅអីប្រធានអាស៊ាន ត្រូវប្ដូរវេនជារៀងរាល់ឆ្នាំទៅតាមលំដាប់នៃអក្សរជាភាសាអង់គ្លេស ហើយប្រធានប្តូរវេននឹងត្រូវទទួលបន្ទុកទាំងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី ក៏ដូចជាកិច្ចប្រជុំគណៈកម្មាធិការអ្នកតំណាងអចិន្ត្រៃយ៍ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Nikkei Asia
ចុចអាន ៖ បក្សភឿថៃ ដាក់ចេញគោលនយោបាយ ៥ ចំណុច ធ្វើឲ្យពលរដ្ឋក្លាយជា អ្នកមាន មុនពេលចាស់ជរា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


