ព័ត៌មានអន្ដរជាតិ
ប្រធានសភា ថៃ លើកពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទៅសប្ដាហ៍ក្រោយ
ប្រធានសភាថៃលោក Wan Muhamad Noor Matha បានកំណត់យកថ្ងៃទី២២ ខែសីហា ជាកាលបរិច្ឆេទនៃសម័យប្រជុំរួមគ្នារវាងសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ។

កាលបរិច្ឆេទថ្មីនេះត្រូវបានកំណត់ឡើង បន្ទាប់ពីតុលាការធម្មនុញ្ញកាលពីថ្ងៃពុធបានច្រានចោលញត្តិរបស់គណបក្សចលនាឆ្ពោះទៅមុខ ដើម្បីឲ្យពិនិត្យមើលឡើងវិញនូវសេចក្ដីសម្រេចរបស់សភា ដែលបានរារាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនគឺលោក Pita Limjaroenrat មិនឲ្យឈរឈ្មោះបោះឆ្នោតលើកទី ២ ។
ទន្ទឹមនោះ សម្រាប់ការបោះឆ្នោតជុំបន្ទាប់នេះដែរ គណបក្សភឿថៃ ដែលជាបក្សឈ្នះឆ្នោតលំដាប់ទី ២ នឹងធ្វើជាអ្នកដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលថ្មី ហើយរហូតមកដល់ពេលនេះ បក្សកូនស្រីលោក ថាក់ស៊ីន មួយនេះប្រមែប្រមូលបានគណបក្សចំនួន ៧ ហើយចូលទៅក្នុងក្រុមចម្រុះ និងមានសំឡេងសរុប ២២៨ ។

ទោះយ៉ាងណា ក្រុមចម្រុះដែលដឹកនាំគណបក្សភឿថៃ ត្រូវការសំឡេងពីសមាជិកព្រឹទ្ធសភា និងរដ្ឋសភាយ៉ាងតិច ៣៧៦ ក្នុងចំណោមអាសនៈ ៥០០ នៅក្នុងការបោះឆ្នោតសភាជុំបន្ទាប់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសថៃបានស្ថិតនៅក្រោមរដ្ឋាភិបាលចាំផ្ទះអស់រយៈពេល ៥ ខែមកហើយ បន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ ដែលជាបក្សឈ្នះឆ្នោត មិនអាចបង្កើតរដ្ឋាភិបាលថ្មីបានឡើយ ក្រោយពេលដែលមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាដែលតែងតាំងដោយយោធា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


