ព័ត៌មានអន្ដរជាតិ
លេចរឿងអាសអាភាស លើផ្ទាំងផ្សាយពាណិជ្ជកម្មនៅទីក្រុងបាកដាដ
មន្ត្រីអ៊ីរ៉ាក់បានបញ្ជាឱ្យបិទអេក្រង់ផ្ទាំងផ្សាយពាណិជ្ជកម្មអេឡិចត្រូនិកទាំងអស់នៅក្នុងទីក្រុងបាកដាដ បន្ទាប់ពីឃើញមានចាក់រឿងអាសអាភាស ។

ហេតុការណ៍ខាងលើកើតឡើងក្នុងផ្ទាំងផ្សាយពាណិជ្ជកម្ម ១ គ្រឿងនៅចំណុចប្រសព្វផ្លូវធំនៃរដ្ឋធានីអ៊ីរ៉ាក់ ។ តាមពិតទៅវាត្រូវបានពួក Hacker ដើម្បីចាក់រឿងអាសអាភាស ។
ប៉ូលិសចាប់បានបុរសម្នាក់ដែលពាក់ព័ន្ធនឹងបញ្ហានេះ គាត់គឺជាអ្នកធ្វើការផ្នែកបច្ចេកទេសនៅក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមអេក្រង់ ហើយបុរសនោះបង្ករឿងដើម្បីសងសឹងជាមួយក្រុមហ៊ុនប៉ុណ្ណោះ ។

គួរបញ្ជាក់ថា Hacker បានចាក់រឿងអាសអាភាសជាច្រើននាទី មុនពេលខ្សែភ្លើងត្រូវគេកាត់ផ្ដាច់កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា ។
ដូច្នេះ ឈុតអសីលធម៌ទាំងនេះបានបង្ខំឱ្យអាជ្ញាធរបិទអេក្រង់ផ្សាយពាណិជ្ជកម្មទាំងអស់នៅក្នុងទីក្រុងបាកដាដ ខណៈពេលពួកគេពិនិត្យមើលវិធានការសន្តិសុខឡើងវិញ ។ ចំណែកឯអេក្រង់ផ្សេងៗនៅក្នុងរដ្ឋធានីត្រូវបានបិទនៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែសីហា ។

យ៉ាងណាមិញ ហេតុការណ៍បែបនេះមិនមែនកើតឡើងលើកទីមួយនោះទេ ។ កាលពីឆ្នាំ ២០១៦ ខែតុលា នៅប្រទេសឥណ្ឌូនេស៊ីក៏ធ្លាប់មានដែរ ហើយអ្នកបង្ករឿងត្រូវប្រឈមមុខជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំឯណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ថៃ ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ដែលមានប្រជាជនចូលចិត្តមើលរឿងអាសអាភាសច្រើន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


